កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួនន២៧នាក់ ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
ចំនួនន២៧នាក់ ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

       (កំពង់ធំ)÷នៅថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០២៤  
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ   បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងនោះមានសមាសភាពអធិការនៅតាមបណ្តាក្រុង-ស្រុក ទាំង០៩ ព្រមទាំងអធិការក្នុងស្នងការខេត្ត ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊នស្នងការរងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៧នាក់ ស្រី០៦នាក់ នៅក្នុងទីស្នាក់ការស្នងការរដ្ឋាន ខេត្តកំពង់ធំ។

     លោកជំទាវ លំ គន្ធារី បានបង្ហាញពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរគឺដើម្បី៖ វិជ្ជាសង្រ្គោះបឋម គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅ។ សង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

      ក្នុងឱកាសនេះផងដែរលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមពីការក្រើនរំលឹកដល់កងកម្លាំងទាំងដែលជាសិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែរអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះនិងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here