អាជ្ញាធរខេត្តកំពង់ធំ ម្ចាស់សហគ្រាសធុនតូច និងមធ្យម​ដែលជាចំណេះដឹងថ្មីៗ​សម្រាប់ត្រៀមខ្លួនក្នុងការធ្វើទីផ្សារ​ក្នុងស្រុក និងការនាំចេញ

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អាជ្ញាធរខេត្តកំពង់ធំ ម្ចាស់សហគ្រាសធុនតូច និងមធ្យម​ដែលជាចំណេះដឹងថ្មីៗ​សម្រាប់ត្រៀមខ្លួនក្នុងការធ្វើទីផ្សារ​ក្នុងស្រុក និងការនាំចេញ

    (ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃ​ទី១៧​ ខែឧសភា​ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ធំ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ស័ម្ពន្ធសហគមសហគ្រាសធុនតូច​បានឱ្យដឹងថា ការគាំទ្រសកម្មភាពរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅឈានទៅជំរុញ នឹងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ 

    ជាមួយគ្នានេះលោកឧកញ៉ា បានបញ្ជាក់ផងដែរថា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងគ្រោងគៀរគរសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់។

    ឯកឧត្តម ងួន​ រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា កម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះពិត​ជាមានសារៈសំខាន់​ណាស់ ដោយយើងសង្ឃឹមថានឹងអាចប្រមូលបាននូវគំនិតយោបល់ល្អៗ របស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម​ ដែលជាចំណេះដឹងថ្មីៗសម្រាប់ត្រៀមខ្លួនក្នុងការធ្វើទីផ្សារក្នុងស្រុក និងការ នាំចេញ ដោយទទួលបាននូវព័ត៌មាន​ទាក់ទងនឹងបទបញ្ញត្តិនានា ស្ថាប័នពាក់ព័ន្ធ អំពីប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ ។

    អភិបាលរងខេត្តកំពង់ធំ បានបន្តថាកម្មវិធីសិក្ខាសាលានេះ គឺជាចំណុចចាប់ផ្តើមចេញដំណើរមួយយ៉ាងល្អ ដែលជាកាលានុវត្តភាពរបស់ម្ចាស់សហសហគ្រាស បង្ហាញពីបញ្ហាប្រឈមក្នុងកិច្ចដំណើរការអាជីវកម្ម និងផ្តល់ឱកាសដល់ម្ចាស់សហគ្រាសបានជួបជាមួយធនាគារ ក្រុមហ៊ុនអ្នកផ្តល់សេវាកម្ម ដោយផ្ទាល់ដើម្បីឱ្យជួយសម្របសម្រួល និងដោះស្រាយនូវអ្វីដែលជាតម្រូវការរបស់ខ្លួន។

     អភិបាលរងខេត្តកំពង់ធំ បានបន្ថែមថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាន នៅក្នុងអង្គសិក្ខា​សាលាយកចិត្តទុកដាក់ស្តាប់ ហើយចូលរួមគ្រប់សកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីនេះ។​ ហើយបន្ទាប់ពីការបណ្តុះបណ្តាលនេះទៅប្រាកដជាទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអភិវឌ្ឍការងារធុរៈកិច្ច របស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនឡើង៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here