គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិ បង្ហាញលទ្ធផលរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិ បង្ហាញលទ្ធផលរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ 
នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការបង្ហាញអំពីលទ្ធផលសកម្មភាពរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំង វិធានការក្នុងការការពារទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

      លោក ពេជ្រ ថាល់ អនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងរយៈពេលមួយខែកន្លងទៅ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់អនុវត្តបន្ត។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលទទួលបានក្នុងរយៈពេល៧ ថ្ងៃ ក្នុងការអនុវត្តន៍តាមបទបញ្ជាលេខ០១៣/បជ​២០២៤​ របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​នៃកងយោ​ធពលខេមរភូមិន្ទ​ ចូលរួមក្នុងផែនការប្រើប្រាស់កម្លាំងសរុបដែលមានកងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ​ ចំនួន​ ៣២០​ នាក់​ ធ្វើសកម្មភាពរួមគ្នាក្នុងពេលតែមួយ  ក្មុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលមួយចំនួនគួរជាទីមោទនៈមានដូចជា បានរឹបអូសយកដីរបស់រដ្ឋ ដែលជនល្មើសបានកាប់ទន្ទ្រានយក ប្រគល់ជូនរដ្ឋវិញបានជាច្រើនរយហិកតា បំផ្លាញជម្រកជនល្មើសជ្រកលាក់ខ្លួនធ្វើសកម្មភាពបានចំនួន៦ខ្នង កំទេចឡធ្យូងបានចំនួន៥ឡ បំផ្លាញដំណាំដែលជនល្មើសបានដាំលើដីកាប់ទន្ទ្រានរបស់រដ្ឋដោយខុសច្បាប់ ចំនួនរាប់ម៉ឺនដើម មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ជនល្មើសដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងចំនួន៣នាក់ និងរឹបអូសវត្ថុតាងជាច្រើនទៀត ប្រគល់ជូនតុលាការ ដើម្បីចាត់ការដោះស្រាយតាមនីតិវិធីច្បាប់ ។

     ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរួមគ្នាក្នុងការការពារ គ្រប់គ្រងធនធានធម្មជាតិ ពិសេសក្នុងសកម្មភាពអនុវត្តផែនការការប្រើប្រាស់កម្លាំងសរុប ទប់ស្កាត់ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

     ឯកឧត្តម ងួន រតនៈ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងបណ្ដាមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវបន្តរួមគ្នាអប់រំផ្សព្វផ្សាយជូនប្រជាជន ឲ្យគាត់បានយល់ជ្រួតជ្រាប​កុំ​ចូល​រួម​ប្រព្រឹត្តិ​បទ​ល្មើស​ធនធាន​ធម្មជាតិ​ និងត្រូវចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវបណ្ដាបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here