អភិបាលរងខេត្តកំពង់ធំគាំទ្រអ្នកសារព័ត៌មានចុះផ្សាយមានភាពជាក់លាក់នៅជំរុញឲ្យមន្ទីរវិស័យនានា ចូលរួមក្នុងការទប់ស្កាត់ បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

  ​អភិបាលរងខេត្តកំពង់ធំគាំទ្រអ្នកសារព័ត៌មាន ចុះផ្សាយមានភាពជាក់លាក់និងជំរុញឱ្យមន្ទីរវិស័យនានា ចូលរួមក្នុងការទប់ស្កាត់ បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

    (កំពង់ធំ) ៖ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ជាអ្នកនាំពាក្យរដ្ឋបាលខេត្ត គាំទ្ររាល់ព័ត៌មានពាក់ព័ន្ធ និងបទល្មើសទាំងឡាយណា ដែលបងប្អូនអ្នកសារព័ត៌មាន ចុះផ្សាយមានភាពជាក់លាក់ បញ្ជាក់នូវខ្លឹមសារ ច្បាស់លាស់ ឆ្លុះបញ្ចាំងពីបញ្ហា ដើម្បីឱ្យអ្នកនាំពាក្យរដ្ឋបាលខេត្តទទួលយក  និងជំរុញឱ្យមន្ទីរវិស័យនានា ចូលរួមក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

     ការលើកឡើងដូចនេះក្នុងឱកាស ឯកឧត្តម សុក ហៃ ដឹកនាំក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ  ដោយមានការអញ្ជើញចូលរួម កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត ប្រមាណជាង១៥០នាក់។

    ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សុក ហៃ បានបញ្ជាក់ថាទាក់ទិននឹងបទល្មើសសូមមានការបញ្ជាក់ពីទីតាំង និងពេលវេលាឱ្យបានច្បាស់លាស់ ចេញពីច្រកណាទៅច្រកណា ហើយសមត្ថកិច្ចមិនបង្ក្រាបឬបែបណា  ដើម្បីឱ្យអង្គភាពអ្នកនាំពាក្យនៅមូលដ្ឋាន ក្នុងការបញ្ជូនទៅឱ្យមន្ទីរវិស័យនានាបំពេញជូន។ សូមគាំទ្រឱ្យមានការចូលរួមពីអ្នកសារព័ត៌មានបានចុះបទល្មើសជាក់ស្ដែង ទាក់ទងទៅបណ្ដាមន្ត្រីជំនាញហើយមិនចាត់ការ ឬទំនាក់ទំនងមិនបាន អាចផ្ដល់ព័ត៌មានជូនលោកតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេលេក្រាមផ្ទាល់ខ្លួន ដើម្បីបញ្ជាពីលើទៅវិញជំរុញឱ្យប្រធានមន្ទីរពិនិត្យមើល។

    លើសពីនេះឯកឧត្តម សុក ហៃបានកោតសរសើរចំពោះអ្នកសារព័ត៌មានដែលបានអនុវត្តន៍ត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឬច្បាប់ ប៉ុន្តែមានបងប្អូនសារព័ត៌មានមួយចំនួនតូចដែលអនុវត្តន៍វិជ្ជាជីវៈមិនបានត្រឹមត្រូវ។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា បងប្អូនជាអ្នកសារព័ត៌មាន ដែលជាអ្នកជួយពាំនាំពាក្យពីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានសំណូមពរថាហាមធ្វើម៉េចកុំមានលក្ខណៈនៃការញុះញ៉ុង ធ្វើម៉េចកុំធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារអំពើខ្លួនឯង ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here