ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ

0
28

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ

     (កំពង់ធំ)÷ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានរៀបចំនៅអគារ ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

      ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ  គីគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល០៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់គ.ជ.ប កំណត់ ដែលនឹងត្រូវ បញ្ចប់នៅម៉ោង១២:០០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

       ព្រឹកនេះគណបក្សប្រជាជនកម្ពុជាមានការជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង២.៦០០នាក់ នៅអគារ ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចដង្ហែចេញតាមដងផ្លូវ និងទៅតាមគោលដៅដែលបានកំណត់ក្នុងក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ។

         ឯកឧត្តម វង្សី វិស្សុត បានមានសំណូមពរឱ្យសមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គជប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងចៀសឲ្យបាននូវការប្រើប្រាស់អំអំពើហឹង្សានានា ។ ជាពិសេស ត្រូវគោរពឲ្យបានតាមសារលិខិតរបស់សម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

      គួរបញ្ជាក់ផងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ខេត្តកំពង់ធំ មានគណបក្ស​នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែងរួមមាន៖ ​គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច​គណបក្សកម្លាំងជាជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here