លោក ហាក់ ម៉ុងហួត ដឹកនាំសមាជិកបក្សស្រុកតាំងគោក ក្រុមការងារបក្សចុះជួយស្រុក/ឃុំ សរុបជិត១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ហាក់ ម៉ុងហួត ដឹកនាំសមាជិកបក្សស្រុកតាំងគោក ក្រុមការងារបក្សចុះជួយស្រុក/ឃុំ សរុបជិត១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាស្រុកតាំងគោក នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក និងក្រុមការងារគណបក្សចុះជួយស្រុក/ឃុំ សរុបជិត១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង /ស្រុក អាណត្ដិទី៤ ឆ្នាំ២០២៤ នៅក្នុងស្រុកតាំងគោក។

    យុទ្ធនាការនេះបានធ្វើឡើងក្រោយបញ្ចប់ការជួបជុំទ្រង់ទ្រាយធំនៅទីរួមខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

    យុទ្ធនាការឃោសនាបោះឆ្នោតនេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជាបានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែមទៀត តាមរយៈការ បើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

    សម្រាប់ស្រុកតាំងគោកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏ជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានផងដែរ។

     ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាគណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពាររហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើត រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

     ទន្ទឹមនឹងនោះលោកអភិបាលស្រុកតាំងគោក បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោត។

    សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ គឺចាប់ផ្តើមឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សាខេត្ត ស្រុកឱ្យបានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជម្នះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here