លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ពីគោលការណ៍ចំនួន៦ចំណុចដល់កងកម្លាំង ការពារជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ពីគោលការណ៍ចំនួន៦ចំណុចដល់កងកម្លាំង ការពារជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន

     (កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA)ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។
 
      រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA)។

     កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីឧត្តមសេនីយ៍ វរ:សេនីយ៍  មេបញ្ជាការរងខេត្ត  នាយ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ប្រធានអង្គភាពទាំង២ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងមេបញ្ជាការកងអនុសេនាធំផងដែ ។

      ក្នុងឱកាសនេះលោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាន៍ណែនាំដល់ប្រធានគោលដៅនិមួយៗដែលមានភារ:កិច្ចការពារធានាសន្តិសុខ រក្សាសណ្តាប់ធ្នាបសម្រួលចរាចរណ៍ ត្រូវយកចិត្តទុកដាក់ខ្ពស់  លើកតួនាទី/ភារកិច្ចរបស់ខ្លួន ដូចតទៅ÷ ១. តាមបណ្តាគោលដៅនិមួយៗត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រួតពិនិត្យចំណុចសំខាន់ៗដែលមានការសង្ស័យ ស្ពាន លូ មធ្យោបាយផ្សេងៗ ក្រែងមានបង្កប់គ្រឿងផ្ទុះ វត្ថុឆាបឆេះ ឬវត្ថុបង្ករគ្រោះថ្នាក់ផ្សេង ដែលអាចបង្ករការចលាចល់ភិតភ័យដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដូចករណីនៅស្រុកតាំងគោក។ ២.ពិនិត្យសម្រួលចរាចរណ៍ យកចិត្តទុកដាក់ផ្លូវប្រសព្វ ក្រែងមានមធ្យោបាយរថយន្ត ម៉ូតូ ឬសត្វពាហន:ឆ្លងកាត់ក្នុងពេលថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យឆ្លងកាត់ និងទីតាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ៣.យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ការប្រមូលផ្តុំតវ៉ាលើបញ្ហាផ្សេងៗ ជាពិសេសបញ្ហាដីធ្លី អំពើចោរកម្ម ចោរឆក់ជាដើម។ ៤.សហការឱ្យបានល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធពិសេសសមត្ថកិច្ចនគរបាល ទាក់ទងពិភាក្សាផ្ដល់ព័ត៌មានឱ្យគ្នាទៅមក ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ មានហេតុការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់។ ៥.ហាមបិទទូរស័ព្ទ ហាមចោលគោលដៅដែលបានបែងចែកឱ្យទទួលខុសត្រូវ ហាមទទួលទានគ្រឿងស្រវឹង។ ៦.សេនាធិការត្រូវតាមដានត្រួតពិនិត្យការអនុវត្តផែនការនេះឱ្យបានល្អិតល្អន់ ចុះពិនិត្យជាក់ស្តែងតាមគោលដៅនិមួយៗ មានបញ្ហានៅគោលដៅណាមួយត្រូវទទួលខុសត្រូវចំពោះមុខមេបញ្ជាការ និងថ្នាក់លើ។

       ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ដែលត្រូវមានភារ:កិច្ចអនុវត្តផែនការនេះ  ត្រូវតែមានសីលធម៌ល្អ មានវិន័យ ចេះតស៊ូអំណត់ព្យាយាមក្នុងការបំពេញបេសកកម្ម បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល ។ ប្រសិនបើមានបញ្ហាអ្វីមួយដែលលកើតឡើងពីបញ្ហាសុខភាព ឬបញ្ហាប្រឈមណាមួយ សូមរាយការណ៍ជាបន្ទាន់ដល់ប្រធានគោលដៅជាអ្នកដឹកនាំ ដើម្បីចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here