រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យទីតាំង និងសិក្សាស្វែងយល់បន្ថែមនៃការដាំដុះដំណាំស្វាយចន្ទីរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ស្វាយចន្ទី

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យទីតាំង និងសិក្សាស្វែងយល់បន្ថែមនៃការដាំដុះដំណាំស្វាយចន្ទីរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ស្វាយចន្ទី

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អមដំណើរ ដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី
អញ្ជើញចុះសិក្សាស្វែងយល់បន្ថែមនៃការដាំដុះដំណាំស្វាយចន្ទីរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ស្វាយចន្ទីនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ភូមិសាស្ត្រខេត្តកំពង់ធំមានវិសាលភាពផ្ទៃដីធំទូលាយដែរជាសក្ដានុពលដល់ដំណាំ ឧស្សាហកម្មដូចជាស្រូវ កៅស៊ូ ស្វាយ ស្វាយចន្ទី។ សហគមន៍កសិកម្មទំនើបនេះបង្កើតឡើងដើម្បីជួយប្រជាកសិករខ្មែរយើងអោយមានចំណូល និងជាប្រភពនៃចំណូលជាតិផងដែរ។ ដោយមើលឃើញពីប្រជាកសិករមានការយល់ដឹង ពីការយកចិត្តទុកដាក់ ឯកឧត្តម មានជំនឿទុកចិត្ត និងជំរុញលើកទឹកចិត្តដល់ប្រជាកសិករ សមាគមន៍ទំនើប ដើម្បីបន្តខិតខំថែទាំដំណាំបន្តទៀត។

ឯកឧត្តម ឌិត ទីណា បានថ្លែងក្នុងកម្មវិធី បានលើកទឹកចិត្តដល់ប្រជាកសិករ បង្កើតសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ដើម្បីទទួលបានផលចំណេញច្រើនជាងមុន ហើយក៏ជាវិធីសាស្ត្រអាចបញ្ចៀសប្រជាកសិករពីការជំពាក់បំណុល ដែលជាយន្តការអាទិភាពមួយ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់កសិករកម្ពុជា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានបន្ថែមទៀតថា កន្លែងណាដែលមានរួចហើយ យើងត្រូវបន្តធ្វើទៀត សម្រាប់កន្លែងថ្មី ក្រសួងកសិកម្ម នឹងត្រៀមជួយជាជំហរពីក្រោយ ដើម្បីជួយកាត់បន្ថយការជាប់បំណុលរបស់បងប្អូនប្រជាកសិករ។

លើសពីនេះទៀត ឯកឧត្តមបានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ យើងត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here