កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ផ្តោតសំខាន់ ពិនិត្យ និងអនុម័ត លើតារាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំ វេទិការវាង រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពី “កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ

0
13

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ផ្តោតសំខាន់ ពិនិត្យ និងអនុម័ត លើតារាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំ វេទិការវាង រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពី “កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ

(ខេត្តកំពង់ធំ)៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

រៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៨របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត លើតារាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំ វេទិការវាង រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពី “កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០-
៤- បញ្ហាផ្សេងៗ

បន្ទាប់ពីការពិនិត្យ និងអនុម័តនៃរបៀបវារៈកិច្ចប្រជុំរួចមក ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមនេះ គឺជាកិច្ចការថ្មីមួយដែល រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្ត ទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យ កាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកជំទាវ លំ គន្ធារី ផ្លែងអំណរគុណ គាំទ្រនូវមតិយោបល់លើកឡើង និងអនុម័តរបស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងទទួលបាន នូវប្រសាសាន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ធំកាន់តែចាប់អារម្មណ៍ ស្វែងវល់អំពី ផែនការសកម្មភាព និងក្របខណ្ឌពេលវេលាក្នុងការរៀបចំវេទិកា កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ដើម្បីឲ្យប្រមូលបាន ពីការលំបាក បញ្ហាប្រឈម និង បញ្ហាផ្សេងៗ ដែលកត្តាមួយនាំឲ្យប្រទេសកម្ពុជាក្លាយជា ប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០ និងរួបរួមគ្នាធ្វើការងារកាន់តែទទួលបាននូវលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ដំណើរការនៃការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ ការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ វេទិកានេះនឹងត្រូវរៀបចំជាទៀងទាត់ រៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤នេះ អាស្រ័យហេតុនេះទន្ទឹមនឹងការ ដាក់ចេញនូវសេចក្តីណែនាំសម្រាប់រៀបចំវេទិកានេះ គ.ជ.អ.ប. ក៏បានដាក់ចេញនូវផែនការ សកម្មភាពនិងក្របខណ្ឌពេលវេលាអនុវត្តវេទិកានេះសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here