រដ្ឋបាលខេត្តកំពង់ធំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រនុកូលដ្ឋាន​ និងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រនុកូលដ្ឋាន​ និងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ

(កំពង់ធំ)៖នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម​ ឧត្តមសេនីយ​ឯក​ សុក្រិត្យ​ ថនឥស្សារ៉ា​ អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ ញឹក​ បានខេង​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ​ និងឯកឧត្តម​ ឌិត​ ធន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត​ រួមទាំងអភិបាល​ អភិបាលរងក្រុង​ ស្រុក​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងសិក្ខាកាមប្រមាណជាង៣០០នាក់ប្រារពបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រនុកូលដ្ឋាន​ និងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម​ ញឹក​ បានខេង​ បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើអោយគាត់ជួបការលំបាក ក្នុងការស្នើសុំសេវារដ្ឋបាលផ្សេង។

ឯកឧត្តម​ ឧត្តមសេនីយ​ឯក​ សុក្រិត្យ​ ថនឥស្សារ៉ា​ បានមានប្រសាសន៍ថា ច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណ ត្រូវបានរដ្ឋសភានិងដាក់អោយអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងចន្លោះពេលនេះមានកិច្ចការងារជាច្រើនដែររៀបចំលិខិតបទដ្ឋានគតិយុត្តិ រួមមាន ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសអន្តរក្រសួង សេចក្តីណែនាំផ្សេងៗ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំសិក្ខាសាលាស្តីពីច្បាប់នេះ ដើម្បីពង្រឹងគ្រូបង្គោលក្នុងការផ្សព្វផ្សាយច្បាប់ ។ អគ្គនាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ក្នុងការផ្សព្វផ្សាយច្បាប់ស្តីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម។

ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអ្នកពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញលើការងារអត្រានុកូលដ្ឋានទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការនេះដូចជា ការកែលំអរនូវចំណុចខ្វះខាត និងពង្រឹងការអនុវត្តការងារនេះអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ក្រោយពីចូលរួមវគ្គសិក្ខាសិលានេះទៅ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here