លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារជំនាញមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារជំនាញមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ

     (កំពង់ធំ)÷ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤
 បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី  មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍នានា និងពង្រឹងរបៀបរបបការងារជំនាញរបស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ។ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ ប្រធានអង្គភាពនគរបាលយុត្តិធម៌ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង.ស្រុក និងមន្ត្រីនគរបាលយុត្តិធម៌ សរុប៣៦នាក់។

   ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានធ្វើការណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ប្រកាន់ខ្ជាប់នូវវិន័យសេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ អនុវត្តការងារត្រូវធ្វើតាមតួនាទី/ភារកិច្ច គោរពតាមឋានុក្រមឱ្យបានត្រឹត្រូវ តាមការកំណត់ថ្នាក់លើដាក់ជូន តាមជំនាញរៀងៗខ្លួន ។ ជាពិសេសគោរពតាមក្រមសីលធម៌វិជ្ជាជីវ:ឱ្យបានត្រឹមត្រូវ ។ សូមចេះសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ  កុំលូកលាន់ការងារគ្នា ដែលជាបច្ច័យនាំទៅដល់ការអាក់អន់ស្រពន់ចិត្ត ធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ។ ចេះគោរពផ្ដល់តម្លៃឱ្យគ្នា កុំឱ្យមានការឈ្លោះទាស់ទែងគ្នា ចេះមានសិល្ប:ចែករំលែក ចេះកែលម្អគ្នា និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។

     លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបន្តថាត្រូវរៀបចំជាវេនប្រចាំបញ្ជា វេនប្រចាំការឱ្យបានច្បាស់លាស់ទាំងយប់ទាំងថ្ងៃត្រៀមកម្លាំង សម្ភារ:មធ្យោបាយគ្រឿងបំពាក់ សម្រាប់ធ្វើអន្តរាគមន៍គ្រប់ពេលវេលា ក្រែងមានបទល្មើសកើតឡើងនៅពេលណាមួយ។ ជំនាញត្រូវចុះដល់កន្លែងកើតហេតុភ្លាម រៀបចំដឹកនាំដំណើការនីតិវិធី កំណត់មុខសញ្ញាសង្ស័យ និងប្រភេទបទល្មើសរាយការណ៍ជាបន្តបន្ទាប់មកថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា ។

     លោកឧតហតមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសង្កត់ធ្ងន់ថា: ចំពោះការអនុវត្តនីតិវិធី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធាននានាដែលបានបញ្ញាតិនៅក្នុងច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ  ការសម្របសម្រលពីស្ថាប័នអយ្យការ និងការណែនាំពីជំនាញថ្នាក់លើ។ កុំចេះតែដឹកនាំធ្វើតាមអារម្មណ៍ វានាំទៅដល់ការប្រាសចាកពីផ្លូវច្បាប់ ។ គោរពឱ្យបាននូវសិទ្ធិទាំងឡាយ របស់ជនសង្ស័យ ពិនិត្យឲឱ្យច្បាស់អំពីជនសង្ស័យជាអនីតិជន ហាមដាច់ខាតការធ្វើទារុណ្ឌកម្មផ្សេងៗក្នុងពេលឃាត់ខ្លួន។ ពិនិត្យស្ថានភាពរបស់ជនរងគ្រោះ និងជួយសង្គ្រោះអាយុជីវិតឱ្យបានឆាប់បំផុត តាមការដែលអាធ្វើបាន ។ ពិនិត្យការការពារកន្លែងកើត
ហេតុ និងចាប់យកវត្ថុតាង និងរក្សាទុកដាក់ឱ្យបានត្រឹម
ត្រូវ និងកុំឱ្យហួសពេលវេលាពីការកំណត់របស់ច្បាប់ ។

     ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានលើកសរសើរដល់នាយនគគរបាលយុត្តិធម៌ ដែលដឹកនាំនិងខិតខំធ្វើការងារ បានទទួលស្នាដៃល្អៗជាច្រើននាពេលកន្លងមក ទោះមានចំណុចខ្វះខាតបន្តិចបន្តួចក្តី  តែយើងខិតខំកែលម្អបានរហូតមកដល់ពេលនេះ ។ ក្នងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមកោតសរសើរដោយស្មោះអស់ពីចិត្ត ខ្ញុំសង្ឃឹមថា នគរបាលយុត្តិធម៌របស់យើងនឹងខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនកងរាជអាវុធហត្ថ ចូលរួមយ៉ាងសកម្មក្នុងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាជននិងប្រទេសជាតិយើង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here