ដីព្រៃសហគមន៍អូចិញ្ចៀន818ហិចតា ត្រូវបានក្រុមហ៊ុនឧកញ៉ាអ៊ុក កំសាន្ត ឈូសឆាយយ៉ាងរង្គាល

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ដីព្រៃសហគមន៍អូចិញ្ចៀន818ហិចតា ត្រូវបានក្រុមហ៊ុនឧកញ៉ាអ៊ុក កំសាន្ត ឈូសឆាយយ៉ាងរង្គាល

( កំពង់ធំ ថ្ងៃទី 13 ខែឧសភាឆ្នាំ 2024)
ដីជម្រកសត្វព្រៃបឹងពែ និងដីសហគមន៍អូរចិញ្ចៀន ចំនួន 818 ហិចតា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ឥឡូវនេះចាប់ផ្ដើមបន្តធ្វើសកម្មភាពឈូសឆាយទៀតហើយ ក្រោយស្ងប់ស្ងាត់មួយរយៈដែលកម្លាំងចម្រុះ របស់ខេត្តកំពង់ធំចុះតាំងពីថ្ងៃទី 1 ខែឧសភា ឆ្នាំ2024 ។
តែក្រោយមកដល់ថ្ងៃទី 7 ខែឧសភា ឆ្នាំ 2024 ស្រាប់តែក្រុមហ៊ុនរបស់លោកឧកញ៉ាអ៊ុក កំសាន្ត អភិបាលរងខេត្តព្រះវិហារ បានដឹកគ្រឿងចក្រអាប៊ុលចូលទៅធ្វើសកម្មភាពបន្តនៅក្នុងទីតាំងដដែល សូមបញ្ជាក់ថា រយៈពេលកន្លងមកនេះមានសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយយ៉ាងផុសផុលផ្អើលដល់ឋានព្រះឥន្ទក្រោយមកមានក្រុមការងារថ្នាក់ខេត្ត ស្រុក ចុះទៅត្រួតពិនិត្យមើលចំណុចទីតាំងខាងលើ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ាអ៊ុក កំសាន្ត ដោយគ្មានច្បាប់គ្រប់គ្រាន់ ក្រុមការងារខេត្តកំពង់ធំបានឲ្យផ្អាកមួយរយៈពេលខ្លី
តែឥឡូវនេះចាប់ពីថ្ងៃទី 7 ខែឧសភា ឆ្នាំ2024បានចាប់ផ្ដើមធ្វេីសកម្មភាពយកអាប៊ុលខ្នាតយក្សទៅបន្តឈូសឆាយទៀតហើយ តែត្រូវបានសមត្ថកិច្ចដែលបានចុះទៅដល់ទីតាំងនោះសុំមើលច្បាប់ តែច្បាប់ដដែល ហេីយស៊ីញ៉េនៅក្នុងច្បាប់នោះ មានអគ្គនាយកដ្ឋាន សហគមន៍ មានលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ
និងលោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ហើយនៅក្នុងច្បាប់នោះដាក់ថាជាព្រៃរីករិល ហើយសមត្ថកិច្ចបានអះអាងថាព្រៃរីករិលអីបើសត្វឆ្កែបោលចូលមិនចង់រួចផងនោះ ។
ពលរដ្ឋរស់នៅក្នុងទឹកដីខេត្តកំពង់ធំជាពិសេសនៅក្នុងស្រុកប្រាសាទបល្ល័ង្គ សំបូរទៅដោយជនជាតិដើមភាគតិច សូមសំណូមពរទៅឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា
អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការបង្ក្រាបធនធានធម្មជាតិមេត្តាដាក់ការស្រាវជ្រាវនិងស៊ើបអង្កេតឲ្យបានច្បាស់លាស់លើដីជម្រកសត្វព្រៃបឹងពែ នៅក្នុងទីតាំងសហគមន៍អូរចិញ្ចៀនខាងលើនេះផងទាន៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here