អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំការងារត្រៀមសាងសង់ស្តូបតេជោសន្តិភាព

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំការងារត្រៀមសាងសង់ស្តូបតេជោសន្តិភាព

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារត្រៀមសាងសង់ស្តូបតេជោសន្តិភាព នៅសាលប្រជុំខេត្តកំពង់ធំ។

     ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ពីការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រសួនតេជោសន្តិភាព ដែលមាន៨ចំណុចមានដូចតទៅ÷ ទី១-ការសិក្សាលើប្លង់គោលស្ថាបត្យកម្មនៃស្តូបតេជោសន្តិភាព ត្រូវធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារ សិក្សាស្រាវជ្រាវ  ដែលមានស្ថាបត្យកម្ម ពីព្រោះការរៀបចំការកសាង ជាមួយនឹងដំណើរការជាក់ស្តែងទាមទារមានការកែសម្រួលបត់បែនជាហូរហែរលើខ្នាត និងរូបភាពសម ឬមិនសម ចម្លាក់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងតែងធ្វើកិច្ចការនេះ ជាបទពិសោធន៍ សម្រាប់អ្នកដឹកនាំ វិចិត្រករ ស្ថាបត្យករ រួមទាំងជាមួយ ក្រុមខ្លឹមសារប្រវត្តិកាល។ ទី២-រៀបចំយន្តការមួយដែលមានសមាសភាពច្បាស់លាស់អ្នកដឹកនាំ និងសមាជិក ជាអ្នកជំនាញ មានវត្តមានជាប់ជាប្រចាំ ដោយមិនត្រូវមានការផ្លាស់ប្តូរញឹកញាប់ ដែលនាំឱ្យជួបការលំបាកក្នុងការបន្តតាមស្រាវ រៀបចំបង្កើតក្រុមការងាររួមរវាងក្រុមការងារសិក្សាស្រាវជ្រាវ ថ្នាក់ក្រោមជាតិ ដើម្បីបង្កើតកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ទី៣-រៀបចំប្រមែប្រមូលប្រវត្តិខ្លឹមសាររឿងរ៉ាវព្រឹត្តិការណ៍ដែលមានលក្ខណៈជាប្រវត្តិសាស្ត្របស់រដ្ឋបាលខេត្តឬអង្គភាពនីមួយៗ ឱ្យបានជាអតិបរមា សម្រាប់យកមកធ្វើការជ្រើសរើស សម្រិតសម្រាំង ទាំងនេះចាត់ទុកថាជាដំណាក់កាលប្រមូលសន្សំឯកសារសម្រាប់ធ្វើការពិនិត្យ។ ទី៤-ត្រូវយកព្រឹត្តិការណ៍ទាំងអស់នេះមកសម្រិតសម្រាំង បំប្លែងពីខ្លឹមសារ អក្ខរាវិរុទ្ធ ពីសម្ភារៈមកជារូបភាព គំនូរ និងចម្លាក់។ នេះជាដំណាក់កាលសំខាន់ហើយចាំបាច់ ដែលទាមទារអ្នកជំនាញបង្រួម បង្កើតជាតំណាងនិមិត្តរូបអត្ត សញ្ញាណ និងឱ្យមានការឯកភាពមានលក្ខណៈវិទ្យាសាស្ត្រ ជាមួយនឹងប្រវត្តិសាស្ត្រ។ ទី៥-រដ្ឋបាលខេត្តអាចរៀបចំជាសិក្ខាសាលា ឬវេទិកានានា ដើម្បីប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋានឱ្យបានស៊ីជម្រៅ លើខ្លឹមសារចម្លាក់ ២ ភាគ ៣ របស់រដ្ឋបាលខេត្តនីមួយៗ បង្កើតជាទម្រង់ និងខ្លឹមសារឱ្យមានការឯកភាពគ្នា សំដៅចារឹកខ្លឹមសារចម្លាក់ជាភាសាយូរអង្វែង។ ទី៦-ដំណាក់កាលចុងក្រោយជាដំណាក់កាលពិនិត្យកែសម្រួល សម្រេច ដែលទាមទារឱ្យមានការកសាងឯកសារ មួយឡើងវិញ ជាឯកសារខុសពីមុន ដូចជាសៀវភៅប្រវត្តិនៃចម្លាក់ដែលមានស្តូបតេជោសន្តិភាពនេះ បានធ្វើជានិទានកថា មកជារូបដែលមានន័យសមស្រប ទទួលតាមតំបន់ភូមិសាស្ត្រ និងថ្នាក់ជាតិ។ ទី៧-នៅក្នុងទិដ្ឋភាពនេះ ខ្លឹមសារដែលត្រូវណែនាំ ត្រូវមានការចាប់អារម្មណ៍ខ្លឹមសារចម្លង និងចម្លាក់ ព្រមទាំងខ្លឹមសារដែលត្រូវរៀបចំថ្មីជាប្រវត្តិ និងកែច្នៃ។ នៅក្នុងការសាងសង់ស្តូបតេជោសន្តិភាពលើកក្រោយនេះ ព្រឹត្តិការណ៍ថ្មីៗជាប្រវត្តិ សាស្ត្រដែលលើកមុខមាត់ខេត្តកំពង់ធំ ក្នុងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ទី៨-កៀរគរថវិកាសប្បុរជនសម្រាប់ការសាងសង់ស្តូបតេជោសន្តិភាព ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅសម្រេចបាន(ខេត្តមួយ ស្តូបតេជោសន្តិភាពមួយ។ 

    គួរបញ្ជាក់ផងដែរថា ការត្រៀមសាងសង់ស្តូបតេជោសន្តិភាព ដែលមានទីតាំងនៅសួនអាពាហ៍ពិពាហ៍ ស្តិតក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here