អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពគ្រួសារក្រីក្រ

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពគ្រួសារក្រីក្រ

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់បណ្ណក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

     ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសហការីក្នុងពិធីនេះលោកសាយ គឹមឡម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ និងបុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពគ្រួសារក្រីក្រគ្រប់ក្រុមគ្រួសារ ដើម្បីជួយសង្គ្រោះពួកគាត់ឲ្យបានទាន់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលដែលកំដៅបរិយាយហក់ឡើងខ្ពស់ដូចសព្វថ្ងៃ។

     ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលឃុំ និងបុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ទ្វេដងក្នុងការបង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសឯកសារអត្រានុកូលដ្ឋាន និងតម្រូវការចាំបាច់មួយចំនួនទៀត ដែលជាឯកសារចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់រូប។

     លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តាំផ្ញើដល់ម្ចាស់បណ្ណក្រីក្រទទាំងអស់ ត្រូវថែរក្សា ទុកដាក់បណ្ណឲ្យបានល្អ ដើម្បីគុណប្រយោជន៍ក្នុងការប្រើប្រាស់ ដូចជាការទទួលបាននូវ ការព្យាបាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការយកចិត្តទុកដាក់បំផុតដល់ជីវភាពគ្រួសារក្រីក្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយមិនត្រូវយកបណ្ណនេះទៅដាក់បញ្ចាំ ឬប្រើប្រាស់ខុសគោលការណ៍ឡើយ។

     គួរបញ្ជាក់ផងដែរថា បណ្ណក្រីក្រដែលបានចែកជូនប្រជាពលរដ្ឋនៅពេលនេះមានចំនួន១៥៦បណ្ណ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here