អភិបាលរងខេត្តកំពង់ធំចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី “ការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលរងខេត្តកំពង់ធំចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី “ការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ”

(កំពង់ធំ) ÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធស្ដីពី “ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

លោក ជា ពុំ បានលើកឡើងនៅចំណុច២
ទី១. ការងារសន្តិសុខសម្រាប់ការបោះឆ្នោត
ទី២. ការឃោសនាបោះឆ្នោត

ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ ធានាបាននៅសណ្ដាប់ធ្នាប់របៀបរៀបរយ គ្មានការគំរាមកំហែង បំផិតបំភ័យ គ្មានអំពើហិង្សា ក្រសួងមហាផ្ទៃ ក្រសួងការពារ ជាតិ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយថ្មីៗនេះ គ. ជ. ប បានដាក់ចេញនូវសេចក្តីណែនាំស្ដីពីកិច្ចសហការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤នេះ។

ឯកឧត្តម ញឹក បានខេង បានលើកឡើងថានៅពេលខាងមុខនេះយើងនឹងមានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលតម្រូវឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតដែលមានរយៈពេល ៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២៤  ខែឧសភា ឆ្នាំ២០២៤។ ដូចនេះក្នុងនាមរដ្ឋបាលខេត្តជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពទៅតាមគោលការណ៍និងលក្ខន្តិកៈរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលបានកំណត់ ព្រមទាំងជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈការពារសុខសុវត្ថិភាពឱ្យបានល្អិតល្អន់។និងផែនការច្បាស់លាស់ ជាក់ស្ដែងកន្លងមក។កិច្ចការនេះយើងបានធ្វើល្អប្រសើរហើយនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធិភា ដូចនេះយើងនឹងបន្តធ្វើកិច្ចការនេះបន្ថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

ឯកឧត្តមបានបន្តទៀតថាក្នុងករណីដែលមានភាពមិនច្បាស់លាស់ ឬបញ្ហាអសកម្មណាមួយឯកឧត្តមសំណូមពរដល់តំណាងភាគីគណបក្សនយោបាយទាំងអស់ត្រូវធ្វើការជជែកគ្នាជាមុនសិនចៀសវាងការរិះគន់ ឬវាយប្រហារគ្នាទៅវិញទៅមកដែលធ្វើឲ្យបង្កជាជម្លោះកើតមានឡើង។ លើសពីនេះទៅទៀតតំណាងគណបក្សនយោបាយទាំងអស់ និងតំណាងអង្គការក្រៅរដ្ឋាភិបាលព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ត្រូវតែបណ្ដុះបណ្ដាលដល់តំណាងសង្កេតការណ៍របស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការប្រតិបត្តិ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

នៅទីបញ្ចប់ឯកឧត្តមសង្ឃឹមនិងជឿជាក់ថាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាព។

សូមបញ្ជាក់ថាសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តអាណត្តិទី៤មានគណបក្សនយោបាយចូលរួមចំនួន៥÷
ទី១. គណបក្សប្រជាជនកម្ពុជា
ទី២. គណបក្សហ្វុនស៊ិនប៉ិច
ទី៣. គណបក្សឆន្ទៈខ្មែរ
ទី៤. គណបក្សកម្លាំងជាតិ
ទី៥. គណបក្សខ្មែររួបរួមជាតិ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here