សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំសានគរ

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំសានគរ

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧  ខែមេសា  ឆ្នាំ២០២៤  នសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ:
កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចាត់ឱ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារអ្នកមីង មាស ពឿ  ជាស្រ្តីមេម៉ាយដែលរងគ្រោះដោយភ្លើងឆេះផ្ទះ  កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីចរន្តអគ្គីសនី ដែលមានទីតាំងនៅភូមិសានគរ(ខ)  ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

    ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី  បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា  ដែលផ្តាំផ្ញើសួរសុខទុក្ខពីចំងាយ  ឯកឧត្តមតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

    ទន្ទឹមនឹងនេះលោកជំទាវអនុប្រធាន បានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ ពិសេសភ្លើងទៀន ចង្រ្គាន ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ដែលតែងតែកើតឡើងមិនអាចដឹងមុន រួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកឱ្យបានគ្រប់គ្រាន់ ។

    ជាមួយគ្នានេះអំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥ គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ  ឃីត(សារុង ក្រមា មុង ភួយ)  តង់០១ កន្ទេល០១ ឆ្នាំង០២ និងថវិកាមួយចំនួនផងដែរ
រួមជាមួយគ្នានោះលោកជំទាវបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនបន្ថែមចំនួន២០ម៉ឺនរៀលផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here