លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំផ្វព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពតម្រាយផ្លូវសម្រួលចរាចរណ៍ ព្រះរាជពិធីចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅឃុំច្រនៀង ស្រុកតាំងគោក 

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំផ្វព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពតម្រាយផ្លូវសម្រួលចរាចរណ៍ ព្រះរាជពិធីចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅឃុំច្រនៀង ស្រុកតាំងគោក 

       (កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាព្រះរាជសុវត្ថិភាព សណ្ដាប់ធ្នាប់តម្រាយផ្លូវ សម្រួលចរាចរណ៍ ថ្វាយព្រះមហាក្សត្សនៃព្រះរាជាណាចកហរកម្ពុជា សព្វព្រះរាជហឬទ័យ ស្ដេចយាងសួរសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គរ នៅភូមិអូររំចេក ភូមិក្រាំងសំរោង ឃុំច្រនៀង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៨-២៩-៣០ ខែមេសា ឆ្នាំ២០២៤ ។

   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរ:សេនីយ៍ មេបញាការរងនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរនាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកដែលពាក់ព័ន្ធប្រធានអង្គភាពជំនាញ មេបញ្ជាការកងអនុសេនាធំចល័តផងដែរ ។

     ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការ បានមានប្រសាសន៍ដឹកនាំដូចតទៅ÷
១. តាមបណ្តាគោលដៅនិមួយៗត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រួតពិនិត្យចំណុចសំខាន់ៗដែលមានការសង្ស័យ ស្ពាន លូ មធ្យោបាយផ្សេងៗ ក្រែងមានបង្កប់គ្រឿងផ្ទុះ វត្ថុឆាបឆេះ ឬវត្ថុបង្ករគ្រោះថ្នាក់ផ្សេង។
២. ពិនិត្យសម្រួលចរាចរ យកចិត្តទុកដាក់ផ្លូវប្រសព្វ ក្រែងមានមធ្យោបាយរថយន្ត ម៉ូតូ ឬសត្វពាហន:ឆ្លងកាត់ក្នុងពេលថ្នាក់ដឹកនាំឆ្លងកាត់។ ៣. យកចិត្តទុកដាក់សម្គាល់ឲ្យបានច្បាស់ក្បួនរថយន្តថ្នាក់ដឹកនាំជាន់ខ្ពស់ ឆាប់ជូនដំណឹងដល់គោលដៅខាងមុខដើម្បីប្រុងប្រៀបបិទផ្លូវឆ្លងកាត់សម្រួលចរាចរ។ ៤. សហការឲ្យបានល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធពិសេសសមត្ថកិច្ចនគរបាល ទាក់ទងពិភាក្សាផ្ដល់ព័ត៌មានឲ្យគ្នាទៅមកដើម្បីធានាបាននូវសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ មានហេតុការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់។
៥. ហាមបិទទូរស័ព្ទ ហាមចោលគោលដែលបានបែងចែកឲ្យទទួលខុសត្រូវ ហាមទទួលទានគ្រឿងស្រវឹង ។
៦. សេនាធិការត្រូវតាមដានត្រួតពិនិត្យការអនុវត្តផែនការនេះឲ្យបានល្អិតល្អន់ ។ ចុះពិនិត្យជាក់ស្តែងតាមគោលដៅនិមួយៗ មានបញ្ហានៅគោលដៅណាមួយត្រូវទទួលខុសត្រូវចំពោះមុខមេបញ្ជាការ និងថ្នាក់លើ។

       ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានផ្តាំផ្ញើដល់កងកម្លាំងចំនួន៩៤នាក់ដែលត្រូវមានភារ:កិច្ចអនុវត្តន៍ផែនការនេះ  ត្រូវតែមានសីលធម៌ល្អ មានវិន័យ ចេះតស៊ូអំណត់ព្យាយាមក្នុងការបំពេញបេសកកម្ម បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។ ប្រសិនបើមានបញ្ហាអ្វីមួយដែលកើតឡើងពីបញ្ហាសុខភាព ឬបញ្ហាប្រឈមនៅក្នុងក្រុម សូមរាយការណ៍ជាបន្ទាន់ដល់ប្រធានក្រុមជាអ្នកដឹកនាំ ដើម្បីចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

     គួរបញ្ជាក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន៩៤នាក់នេះ ត្រូវបានឱ្យទៅចូលរួមការពារសន្តិសុខសុវត្ថិភាពតម្រាយផ្លូវសម្រួលចរាចរណ៍ព្រះរាជដំណើររបស់ព្រះមហាក្សត្រយាងសួរសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គ ធានាឲ្យខាងតែបាននូវសន្តិសុខសុវត្តិភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

    

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here