ឯកឧត្តម​ អេង​ ទូច​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបា​ល​ ចុះមូលដ្ឋានក្រុងស្ទឹងសែន​ និបានពង្រឹងស្មារតីក្រុមការងារបក្សទាំងអស់ឲខិតខំប្រឹងប្រែងអនុវត្តន៍តាមតួនាទីរៀងៗខ្លួន

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម​ អេង​ ទូច​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបា​ល​ ចុះមូលដ្ឋានក្រុងស្ទឹងសែន​ និបានពង្រឹងស្មារតីក្រុមការងារបក្សទាំងអស់ឲខិតខំប្រឹងប្រែងអនុវត្តន៍តាមតួនាទីរៀងៗខ្លួន

(កំពង់ធំ)៖ស្នាក់ការគណៈបក្សប្រជាជនកម្ពុជា​ស្ថិតក្នុងក្រុងស្ទឹងសែនបានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារគណៈបក្សចុះមូលដ្ឋានសង្កាត់ទាំង8​ ដែលធ្វេីឡេីងនៅថ្ងៃទី4ខែឧសភាឆ្នាំ2024​ ក្រោមអធិបតីភាព​ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន​ និងសមាជិកសង្កាត់ទាំង8បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ឯកឧត្តម​ អេងទូច​ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
-ក្រុមការងាថ្នាក់មូលដ្ឋានសង្កាត់ មានតួនាទីសំខាន់ៗ៖
1 ចូលរួមនៅមូលដ្ឋានដើម្បីផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាល
2 បង្ហាញអំពីសមិទ្ធផល នៃការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា
3 បំផុសឲ្យប្រជាពលរដ្ឋគាំទ្រមកលើគណៈបក្ស ក្នុងនោះគណៈមូលដ្ឋានត្រូវរយការណ៍មកកាន់ក្រុមការងារសង្កាត់ដើម្បីដោះបញ្ហាពលរដ្ឋ ក្នុងករណីដោះស្រាយមិនបានត្រូវធ្វើរាជរដ្ឋភិបាល ដើម្បីដោះស្រាយស្របតាមនិន្នាការនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផងដែរ
4 ជួយធ្វើយ៉ាងណាឲ្យគណបក្សឈ្នះគ្រប់ការបោះឆ្នោត ហើយក្រុមថ្នាក់មូលដ្ឋានក៏ជាស្នូលនៃសាមគ្គីភាព នៅក្នុងគណៈបក្សផង។

ទន្ទឹមជាមួយនេះក្រុមការងារគណៈបក្សនៅមូលដ្ឋានភូមិ ត្រូវជួយជ្រោមជ្រែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើរការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រម ទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យា ឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម។

ទន្ទឹមជា មួយគ្នានេះ សម្តេចក៏មានដាក់ចេញនូវគន្លឹះកំណែទម្រង់សំខាន់ៗចំនួន ៥ ចំណុច ដើម្បីគាំទ្រលើគោល នយោបាយសម្រាប់អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមមាន៖
១.ការបម្រើសេវាសាធារណៈ ផ្តោតសំខាន់លើ ការបម្រើសេវា តម្រូវការ និងសេវាចាំបាច់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់ច្រកល្ហក លឿន រហ័ស ត្រឹមត្រូវ និងស្មើរភាព។

២.វិស័យអប់រំ ត្រូវអនុវត្តន៍យ៉ាងម៉ត់ចត់ ជំរុញដល់ការសិក្សាប្រកបដោយសមធម៌ ដែលសំខាន់បំផុត លើមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងនៅត្រូវផ្តោតសំខាន់សិក្សាអក្សរជាតិ និងជំរុញផងដែរ លើការសិក្សាផ្នែកវិជ្ជាជីវ។

៣. សុខាភិបាល ត្រូវបង្កើននូវមណ្ឌលសុខភាពដល់គ្រប់ឃុំ សង្កាត់ មានគ្រូពេទ្យជាប្រចាំ និងមានឱសថគ្រប់គ្រាន់,

៤. លុបបំបាត់គ្រឿងញឿន បាន និងកំពុងអនុវត្តន៍យ៉ាងម៉ត់ចត់ ដោយធ្វើតេស្តសារធាតុញឿន លើមន្រ្តីរាជការ កងកម្លាំង ក្នុងករណីរកឃើញមានសារធាតុញៀនត្រូវលុបចេញពី ក្របខណ្ឌ លុបបំបាត់គ្រឿងញឿននៅគ្រប់មូលដ្ឋានទូទាំងប្រទេស និងចំណុចទី

៥. លើកកម្ពស់វិស័យយុត្តិធម៌ ក្នុងគោលដៅនេះ ត្រូវបង្កើននូវការអនុវត្តច្បាប់តាមរដ្ឋធម្មនុញ្ញ និងលើកកម្ពស់ដល់ការដោះស្រាយសំណុំរឿង កកស្ទះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

ឯកឧត្តមបន្តថា ដើម្បីឲ្យចំណុចទាំងប្រាំនេះមានប្រសិទ្ធភាពខ្ពស់នោះ ក្រុមការងារថ្នាក់ជាតិទាំងអស់ត្រូវចុះដល់មូលដ្ឋាន ដើម្បីជួយតម្រង់ទិស គាំទ្ររាល់សកម្មភាព និងជំរុញឲ្យមានការអនុវត្តពេញលេញផងដែរ។

ជាទីបញ្ចប់ឯកឧត្តម​ អេង​ ទូច​ បានថ្លែងអំណរគុណ​ និងកោតសសេីរដល់សមាជិក​ សមាជិការ​ បក្សទាំងអស់ដែរបានចំណាយពេលវេលា​ កម្លាំងកាយ​ កម្លាំងចិត្ត លះបង់ដល់ការងារបក្សទាំងអស់ដេីម្បីជួយបក្សអោយមានការរីកចម្រេីនកាន់តែខ្លាំង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here