ប្រជាពលរដ្ឋ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្វែងរកការអន្តរាគមន៍ ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ដល់ពួកគាត់

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រជាពលរដ្ឋ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្វែងរកការអន្តរាគមន៍ ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ដល់ពួកគាត់

#04.05.2024#

កំពង់ធំ/ ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ ដល់ពួកគាត់ ដោយក្ដីអនុគ្រោះផង ពីករណី ដីដែលរាជរដ្ឋាភិបាល កាត់ឆ្វៀល ប្រគល់ឱ្យ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ ពួកគាត់ នោះ គឺភាគច្រើន ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផល ពិតប្រាកដ នោះទេ។
ផ្ទុយទៅវិញ ដីទាំងនោះ ត្រូវបាន អាជ្ញាធរ មានរដ្ឋបាល ឃុំ- ស្រុក បានឃុបឃិត គ្នា ជាប្រព័ន្ធ ផ្ដល់ ទៅឱ្យបក្ខពួក ខ្លួន និងជាពិសេស គឺយកឈ្មោះផ្សេងៗ ទៅតាងនៅលើដីនោះ ដើម្បីរៀបចំ ក្នុងគោល បំណង ទាញយក ផលប្រយោជន៍ ផ្ទាល់ ខ្លួន និងបក្ខពួក តែប៉ុណ្ណោះ។

ចំណែកពួកគាត់ ចំនួនជាង៦០គ្រួសារ ដែលមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ គឺមិនមានឈ្មោះ បានទទួលនូវ ដីនោះឡើយ។

ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ថា ក្រោយពីទទួលនូវ ភាពមិនប្រក្រតី ទាំងនេះ ពួកគាត់ បានប្ដឹងតវ៉ា ទៅរដ្ឋបាលឃុំ និង  ស្រុក ជាច្រើនលើក ប៉ុន្តែ លោកមេឃុំ និងលោក អភិបាលស្រុក ពុំបាន រកដំណោះ ស្រាយ សមស្រប ដើម្បីឱ្យពួកគាត់ ទទួល យកបាន នោះឡើយ។
ក្រោយមកពួកគាត់ ក៏បានដាក់ពាក្យបណ្ដឹង ទៅរដ្ឋបាលខេត្តកំពង់ធំជាងមួយខែម្ដងរួចមកហើយ តែលទ្ធផល គឺស្ងាត់ឈឹងដដែល ពុំមានដំណោះស្រាយជូនពួកគាត់ឡើយ

ប្រជាពលរដ្ឋ ទាំងនោះ សុំឱ្យមានការអន្តរាគមន៍ ស៊ើបអង្កេត ជាបន្ទាន់ណាមួយ ដើម្បីឈាន ទៅដល់ការផ្អាក ជាបណ្ដោះ អាសន្ន ទៅលើសកម្មភាព សំរុក បំពានចូលទៅកាន់កាប់ រំលោភលើដី ដែលពួក គាត់ បានកាន់កាប់ នោះ

តំណាងប្រជាពលរដ្ឋ ៦០គ្រួសារ នេះបញ្ជាក់ថា ដីនោះ នៅចំណុច ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ គឺពួកគាត់ បានកាន់កាប់ តាំងពីឆ្នាំ១៩៩១ មកម្លេះ។
ក្រោយមក អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានផ្សព្វផ្សាយ ហាមឃាត់មិនឱ្យ ប្រជាពលរដ្ឋ កាន់កាប់ដីនោះ ដោយថា ដីនោះ ជាដីតំបន់ 3 និងទុកជាដែនព្រៃ អភិរក្សសត្វខ្សឹម ។
ប៉ុន្តែក្រោយមក ដីនៅចំណុចនោះ ត្រូវបាន រាជរដ្ឋាភិបាល កាត់ឆ្វៀល ប្រគល់ឱ្យ ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល ប៉ុន្តែបែរជាពួកគាត់ ជាអ្នកកាន់កាប់ពីមុន នៅលើដីនោះ មិនទទួលបានទៅវិញ តែបានទៅអ្នកផ្សេងវិញ។
ហេតុនេះ ពួកគាត់គ្មានជម្រើស មានតែបន្តប្ដឹងទៅថ្នាក់ជាតិ ជាពិសេស សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត សុំឱ្យ សម្ដេច មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីករុណាផងចុះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here