ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងពីតួនាទីការងារនៅក្នុងអង្គភាព

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងពីតួនាទីការងារនៅក្នុងអង្គភាព

       (កំពង់ធំ)÷ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ 
នៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
មានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងពីតួនាទីការងារនៅក្នុងអង្គភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ស្ថិតនៅសាលប្រជុំអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

     ក្នុងកិច្ចប្រជុំនេះ  មានការចូលរួមពីសំណាក់លោក-លោកស្រីព្រះរាជអាជ្ញារង លោកប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក-លោកស្រីក្រឡាបញ្ជី លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់ នៃអយ្យការអមសាលាដំបូងខេត្ត
កំពង់ធំ។

      ឯកឧត្តម រស់ សារាំ បានលើកយករបៀបវារៈសំខាន់ៗចំនួន៣ ដែលមានខ្លឹមសារដូចខាងក្រោម÷ ១.ការពង្រឹងការងាររដ្ឋបាលនៃស្ថាប័នអយ្យការ។ ២.ការពិនិត្យទៅលើចំណាត់ការសំណុំរឿងក្តី (សំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងអនុវត្ត)។ ៣.ការពិភាក្សាអំពីកិច្ចការហិរញ្ញវត្ថុ និងថវិកាសម្រាប់ស្ថាប័នអយ្យការ។

      ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទី/ភារកិច្ចរបស់ខ្លួន ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ នឹងធ្វើឱ្យអង្គភាពមានភាពរីកចម្រើន ដោយមានការសហការគ្នារវាងសុខភាពមួយ ទៅអង្គភាពមួយទៀត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here