ឯកឧត្តម ងួន រតនៈ និងក្រុមការងារថ្នាក់ខេត្ត/ស្រុក បានចុះពិនិត្យទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ងួន រតនៈ និងក្រុមការងារថ្នាក់ខេត្ត/ស្រុក បានចុះពិនិត្យទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត មន្ទីរមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុក លោកមេឃុំ និងក្រុមការងារទឹកស្អាត បានចុះពិនិត្យមើលទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់ព្រោះរដូវនេះជារដូវក្តៅ ធ្វើឱ្យទឹកតាមត្រពាំង បឹងបួរ និងស្រះមានការរីងស្ងួតគ្រប់ទីកន្លែង ដែលមានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថាការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយ ផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅប្រភពទឹកតាមបឹងត្រពាំងមួយចំនួនក៏មានការរីងស្ងួតជាបណ្ដើរៗ។ សូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំ របស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។

      ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ដើម្បីរក្សាប្រភពទឹកនេះ និងចេះសន្សំសំចៃទឹកបានដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងសត្វគោក្របីដែលត្រូវការទឹក ដើម្បីចិញ្ចឹមជីវិត ដោយសង្កេតឃើញជាក់ស្ដែងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវការទឹកជាចាំបាច់នៅក្នុងមូលដ្ឋាន។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងគ្រួសាររបស់ពួកគាត់។

     គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្មចំនួន០៩ឃុំ ដែលមានគ្រួសារចំនួន២៤.៣៩៣ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំងសរុបចំនួន១២.១២៦នាក់ផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here