លោក សាយ គឹមឡម បានបញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ត្រូវថែរក្សាការពារធនធានធម្មជាតិឱ្យខានតែបាន

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក សាយ គឹមឡម បានបញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ត្រូវថែរក្សាការពារធនធានធម្មជាតិឱ្យខានតែបាន

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ 
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះយុទ្ធនាការ ការធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី នៅទីបញ្ជាការស្រាល (ពាក់ថែប) ក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

     ថ្លែងនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងសរុបដែលបានបំពេញបេសកកម្មនៅទីនេះត្រូវបំពេញតួនាទី/ភារកិច្ច ការពារធនធានធម្មជាតិព្រៃលិចទឹក និងមច្ឆជាតិនៅតំបនបីឱ្យបានជាដាច់ខាត ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា និងជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ក៏ដូចជាការចូលរួមថែរក្សា លើកកម្ពស់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីផងដែរ។

       ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមថែរក្សាការពារទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារធនធានធម្មជាតិ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

     លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានបញ្ជាក់បន្ថែមនិងព្រមានធ្ងន់ៗដល់ជនណាដែល រុករានទន្ទ្រាន បំផ្លិចបំផ្លាញ បំពាននឹងបទបញ្ញត្តិនិងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាការពារធនធានធម្មជាតិ ជាពិសេសព្រៃរនាមនិងព្រៃលិចទឹកដែលជាជម្រកត្រីពងដ៏សំខាន់បំផុតនេះ ត្រូវទទួលខុសត្រូវនិងផ្ដន្ទាទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង។

      សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោងក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនដល់កងកម្លាំងសរុបដែលប្រចាំការនៅទីបញ្ជាការស្រាលនេះផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here