«ឯកឧត្តមអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យទួលក្បិល»

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

«ឯកឧត្តមអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យទួលក្បិល»

(កំពង់ធំ)÷នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនៃការិយាល័យជំនាញចំណុះមន្ទីរចំនួន ០៤រូប ចុះផ្សព្វផ្សាយស្តីពី «ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ» ជូនដល់គណៈគ្រប់គ្រង  លោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលារៀន នៅវិទ្យាល័យទួលក្បិល  ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៥៧នាក់ ស្រី២៤នាក់។ មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ក្នុងពិធីនោះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ទីរអប់រំ យុវជន និងកីឡា ដែលតែងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដឹកនាំវិស័យអប់រំ យុវជន និងកីឡាឱ្យ ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។ ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវការផលិតធនធានមនុស្ស ដែលជាកត្តាលីករដ៏សំខាន់ ក្នុងការសម្រេចនូវចក្ខុវិស័យ ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ ។ជាមួយគ្នានោះដែរ ឯកឧត្តម បានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវបង្កើននូវឆន្ទៈ និងមនសិការចំពោះវិជ្ជាជីវៈរបស់ខ្លូនឱ្យបាន ទើបអាចបណ្តុះឆន្ទៈ និងមនសិការដល់សិស្សានុសិស្សបាន  ហើយត្រូវការអភិវឌ្ឍសមត្ថភាពជាប្រចាំ ពោលត្រូវមានឯកសារផ្សេងៗសម្រាប់បង្រៀនដូចជា កិច្ចតែងការបង្រៀនជាដើម ហើយឯកឧត្តមបានបន្ថែមនូវអនុសាសន៍៤ចំណុចគឺ៖
១. ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ត្រូវមានចលនាគាំទ្រពីអាជ្ញាធរ ព្រះសង្ឃជាដើម ព្រោះពុទ្ធសាសនាផ្សារភ្ជាប់នឹងការអប់រំ ហើយបែងចែកតួនាទីភារកិច្ចរវាងគណៈគ្រប់គ្រងសាលា និងគណៈកម្មការគ្រប់គ្រងសាលារៀនឱ្យបានច្បាស់លាស់។
២.  បង្កើតផែនការមេសម្រាប់សាលារៀ ដើម្បីអភិវឌ្ឍសាលារៀនប្រកបចីរភាព។
៣. ការបណ្តុះបណ្តាលធនធានមនុស្សឱ្យចំណេះដឹង សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ វិជ្ជាជីវៈ ចរិយាធម៌ ទើបអាចធ្វើផែនការរបស់រាជរដ្ឋាភិបាល។
៤. បង្កើតសាមគ្គីភាពផ្ទៃក្នុង ដោយរួមគ្នាគិត រួមគ្នាធ្វើ។

  បន្ទាប់មក លោកតាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារ បានធ្វើកាផ្សព្វផ្សាយ នូវស្តង់ដារសាលារៀនគំរូ ដែលមាន០៥ស្តង់ដា និង៨៣សូចនាករសំខាន់ៗផងដែរ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here