ត្រីមេពូជ កំពុងប្រឈមនឹងការងាប់ ជាបន្តបន្ទាប់ នៅបឹងអភិរក្ស”រនាបសែន” នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដោយសារតែគ្រោះស្ងួត

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ត្រីមេពូជ កំពុងប្រឈមនឹងការងាប់ ជាបន្តបន្ទាប់ នៅបឹងអភិរក្ស”រនាបសែន” នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដោយសារតែគ្រោះស្ងួត

កំពង់ឆ្នាំង ៖ បច្ចុប្បន្ន ត្រីមេពូជ នៅបឹងអភិរក្ស”រនាបសែន” ឋិតនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ត្រូវប្រឈមនឹងការ ងាប់ជាបន្តបន្ទាប់ដោយសារតែគ្រោះស្ងួត ។

ករណីនេះ បានជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ នេសាទ នៅមូលដ្ឋាននោះ អំពាវនាវ ដល់ ឯឧត្តម អភិបាលខេត្ត និង ស្ថាប័នជំនាញ ជួយអន្តរាគមន៍ មច្ឆជាតិ ជាបន្ទាន់ នៅបឹងអភិរក្ស នេះផង។

ពួកគាត់និយាយថា នៅបឹងអភិរក្ស រនាបសែននេះ គឺមេពូជត្រីខ្លះ ជា ប្រភេទត្រី កម្រ ទៀតផង ដែលបានងាប់ និងបន្តការងាប់ ជាបន្តបន្ទាប់ ដោយសារតែអាកាសធាតុក្ដៅខ្លាំង និងគ្រោះរាំងស្ងួតនេះ។

លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទ នៅមូលដ្ឋាននោះ បានប្រាប់ឱ្យដឹង នៅរសៀល ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ នេះថា
បឹងសហគមន៍ មួយនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋ អាស្រ័យផល និងជាពិសេស គឺ រក្សាអភិរក្ស នូវមេពូជត្រី ដ៏កម្រ កុំឱ្យផុតពូជនោះ។

ម៉្យាងទៀត តាមរយ: បឹងនេះ ក៏បានផ្គត់ផ្គង់ ជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេះ បានច្រើនដែរ តាមការ នេសាទជាលក្ខណៈគ្រួសារ ស្របតាមរដូវកាល និងស្តីពីច្បាប់ជលផល នោះ ។

លោកប្រធានសហគមន៍ រូបនេះ បានបន្តឱ្យដឹងទៀតថា កន្លែងអភិរក្សមេពូជត្រីនេះ មានត្រីចម្រុះ ដូចជាត្រីឆ្ពិន, ត្រីសណ្តាយ ,ត្រីក្អី , ត្រីក្រាយ , ត្រីច្រកែង, ត្រីកេះ និងត្រីជាច្រើន ប្រភេទទៀត ៗរួមទាំងជីវចម្រុះ នៅបាតបឹង ជាច្រើនផងដែរ ព្រោះជាអំណោយផល ពីធម្មជាតិ ហើយជារៀងរាល់ឆ្នាំ កន្លងមក គឺមិនដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដូចនេះទេ។

ដោយឡែក ប្រជានេសាទ នៅក្នុងមូលដ្ឋាន របស់គាត់ គឺនេសាទគោរព តាមច្បាប់នេសាទ និងចូលរួមសហការ -គោលការណ៍ របស់ជលផល ទៀតផង ហេតុដូចនេះ សូម ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្ទីរពាក់ព័ន្ធក្នុងខេត្តមេត្តាជួយសង្គ្រោះបន្ទាន់ ដើម្បីរកប្រភពទឹក នាំចូលក្នុងបឹងអភិរក្សនេះ ដោយក្តីអនុគ្រោះផងចុះ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here