ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍៥ចំណុច ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍៥ចំណុច ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត

      (កំពង់ធំ)÷ ឯកឧត្តម ប្រាក់ សំអឿង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម តេ យក់ស៊ូ តំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន តេនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងកម្មវិធី(SD/GIZ តំណាងអង្គការតម្លាភាពកម្ពុជា និងសិក្ខាកាមជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត  ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

    ម៉េចថ្លៃនៅក្នុងកម្មវិធីនេះ ឯកឧត្តម ប្រាក់ សំអឿង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត សូមធ្វើការផ្តាំផ្ញើការងារមួយចំនួនដល់អង្គសិក្ខាសាលា សម្រាប់អនុវត្តបន្តរួមមាន៖ ១.ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលបានដាក់ចេញកន្លងមក ជាពិសេសបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ ២.ការិយាល័យប្រជាពលរដ្ឋ ត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្តសាមី។ ត្រូវពង្រឹងការអនុវត្តការងារ សាមគ្គីភាពផ្ទៃក្នុង និងការងារជាក្រុមក្នុងដំណើរការ សម្រុះសម្រួលដោះស្រាយបណ្ដឹងនានាដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ ៣.ការិយាល័យប្រជាពលរដ្ឋត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីតួនាទី/ភារកិច្ច សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ ការិយាល័យប្រជាពលរដ្ឋដូចជា ខិតប័ណ្ណ ផេកហ្វេសប៊ុក ឬគណនីបណ្តាញសង្គម គ្រុបតេលេក្រាម វេទិកាសាធារណៈ ឬកិច្ចប្រជុំនានា។ ៤.ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនពាក់ព័ន្ធនឹងជំនាញ ព័ត៌មានវិទ្យាបន្ថែម ដើម្បីអនុវត្តការងាររបស់ខ្លួនឱ្យស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងត្រៀមខ្លួនសម្រាប់អនុវត្តការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈប្រព័ន្ធឌីជីថលផងដែរ។ ៥. នៅពេលប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជិតដល់ពេលចប់អាណត្តិ ត្រូវផ្តល់ព័ត៌មានជូនប្រធាន ក្រុមប្រឹក្សាដែលជាប្រធានគណៈកម្មាធិការបោះឆ្នោតឱ្យចាប់ផ្តើមរៀបចំចាត់ចែងដំណើរការ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋថ្មីឱ្យបានមុនយ៉ាងតិច២ខែមុន ថ្ងៃចប់អាណត្តិការងារ ដើម្បីចៀសសវាងការហួសអាណត្តិបំពេញការងាររបស់ខ្លួន។

    ជាចុងក្រោយ ឯកឧត្តម ប្រាក់ សំអឿង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ នៃការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត
ខិតខំបំពេញការងារ និងយកចិត្តទុកដាក់បំផុតដើម្បីធ្វើការនៅក្នុងអង្គភាពឱ្យមានការរីកចម្រើនជាលំដាប់។ ចូលរួមផ្សព្វផ្សាយបន្ថែមពីគោលការណ៍៥ចំណុចនេះឱ្យបានល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here