គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំង និងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

0
14

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំង និងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នៅសាលាខេត្តកំពង់ធំ បានដំណើរការបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ជូនកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកទាំង៩ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងរាយការណ៍អំពីការប្រើប្រាស់កម្លាំងសរុប និងវិធានការសរុប  និងភារកិច្ចសំខាន់ៗមួយចំនួនក្នុងការអនុវត្ត៍​តាម​បទបញ្ជា​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គ​មេបញ្ជាការ​នៃកងយោ​ធពលខេមរភូមិន្ទ​  និង​ការ​ប្រគល់​ភារកិច្ច​របស់​ឯកឧត្ដម​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ ដេីម្បី​ការទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ។

លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបង្ហាញអំពីផែនការ និងតំបន់សកម្មភាពសំខាន់ៗ ដែលត្រូវប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅតាមគោលដៅនីមួយៗ និងបណ្ដាកិច្ចការធានាផ្សេងៗ ជូនកងកម្លាំងសរុប ដែលត្រូវធ្វើសកម្មភាព ។

បន្ទាប់មកបណ្ដាមន្ទីរស្ថាប័ន ដែលមានពាក់ព័ន្ធបានឡើងគូសបញ្ជាក់អំពីផែនការសកម្មភាពរបស់ស្ថាប័ននីមួយៗ  ជាមួយនោះដែរឯកឧត្តមតំណាងប្រធានសាលាដំបូងខេត្ត​ និង​ឯក​ឧត្ដម​ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តកំពង់ធំ​ បានឡើងគូសបញ្ជាក់ខ្លឹមសារសំខាន់ៗមួយចំនួនអំពីការអនុវត្តវិធានការច្បាប់ ឲ្យមានប្រសិទ្ធភាពក្នុងការចូលរួមអនុវត្តផែនការប្រើប្រាស់កម្លាំងសរុបនិងវិធានការសរុបឲ្យទទួលបានជោគ​ស្រប​តាម​ច្បាប់​ជាធរមាន​ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងបូកសរុប និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ ត្រូវប្តេជ្ញាចិត្តដាច់ាតចូលរួមអនុវត្តក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទាំងមូល ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here