ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំថវិកាបេឡាមរណសង្គ្រោះ​និងអំណោយរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខ្វាត សម្រាប់រៀបចំ​ពិធី​បុណ្យ​សព​

0
13

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំថវិកាបេឡាមរណសង្គ្រោះ​និងអំណោយរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខ្វាត សម្រាប់រៀបចំ​ពិធី​បុណ្យ​សព​

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយបាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួម​មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីជាតិចំនួន​ ពីរ​កេស​ ទឹក​ត្រី​សុីអុីវចំនួន​ចំនួន​ ពីរ​ យួរ​ និង​ត្រីខ​កំប៉ុង​ចំនួន​ ពីរ​យួរ​ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ ប៊ុត ធី ឋានន្តរសក្ដិ​នាយឯក អាយុ៦៤ ឆ្នាំ​ អតីត​នៅអង្គភា​ពកងពលធំលេខ៥ ខេត្តព្រះវិហារ ។ លោកបាន​ទទួល​មរណភាព​ដោយរោគាពាធនៅ​វេលាម៉ោង២​និង៥២នាទី រំលងអធ្រាត ថ្ងៃ​ទី​០២​ ខែ​មេសា​ ឆ្នាំ​២០២៤​ នេះ​នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកនាយឯក ប៊ុត ធី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ប៊ុត ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  ហើយ​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោសម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រី​ ព្រមទាំង​ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ជូន​ ហើយ​ពេល​បងប្អូន​អតីត​យុទ្ធ​ជន​ទទួល​មរណភាព​មាន​ថវិកា​បេឡាមរណសង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​ សម្រាប់សម្រួលដល់ក្រុមគ្រួសារសពក្នុងការធ្វើបុណ្យជូនបងប្អូន​អតីត​យុទ្ធ​ជន​យេីង​ឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា ។ 

     ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ និង​អាជ្ញា​ធរ​ដែន​ដី​ សូម​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី  ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ព្រមទាំង​ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដែល​បាន​គិតគូរ​ដោះ​ស្រាយ​ការ​លំបាក​ជូន​គាត់​ និង​សូម​គោរព​ជូន​ពរ​សម្តេច​ ​លោកជំទាវ​ និងឯក​ឧត្តម​ លោក​ ​លោក ស្រី​ទាំង​អស់  សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ  កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here