លោក ព្រំ ឆដា បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដែលជាអ្នកម៉ៅការ ត្រូវធ្វើផ្លូវប្រកបដោយគុណភាពបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ព្រំ ឆដា បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដែលជាអ្នកម៉ៅការ ត្រូវធ្វើផ្លូវប្រកបដោយគុណភាពបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា

      (កំពង់ធំ)÷ លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី និងលោក ខៀវ ប៉ាង នាយកទីចាត់ការ និងផែនការវិនិយោគ ខេត្តកំពង់ធំ បានអញ្ចើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដើម្បីសាងសង់ផ្លូវបេតុង នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅសាលាឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

      ថ្លែងនៅក្នុងឱកាសនេះលោក ព្រំ ឆដា បានបង្ហាញឲ្យឃើញពីការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជាយើងជាពិសេសការ ជាមួយការរៀបចំដាក់ឲ្យដេញថ្លៃនៅពេលនេះ និងការកសាងផ្លូវបេតុងគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។

    ជាមួយគ្នានេះលោកអភិបាលរងស្រុកស្ទោង បានណែនាំដល់ម្ចាស់ក្រុមហ៊ុន អៃ សេងហៃ ដែលជាអ្នកទទួលការ អ្នកម៉ៅការ ត្រូវខិតខំធ្វើផ្លូវនេះប្រកបដោយគុណភាពបទដ្ឋានបច្ចេកទេសធានានូវការប្រើប្រាស់បានយូរអង្វែងគោរពនូវកិច្ចសន្យានិងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

    លើសពីនេះលោកលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង ក៏បានលើកទឹកចិត្តដល់គណៈកម្មការលទ្ធកម្មឃុំក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុន និងអ្នកម៉ៅការដើម្បីធានាបាននូវការគោរពតាមកិច្ចសន្យានិងធានានូវគុណភាពផងដែរ។

   គួរបញ្ជាក់ផងដែរថា គម្រោងដេញថ្លៃនៅក្នុងឱកាសនេះគឺផ្លូវបេតុងដែលមានប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងលូ១កន្លែង ដែលមានតម្លៃប៉ាន់ស្មានប្រហែល៤១៥, ៦៥២,៩៨៤រៀល ហើយតម្លៃដែលបានដេញថ្លៃឈ្នះនៅក្នុងឱកាសនេះគឺ១៨៩ ,០០០ ,០០០ រៀល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here