ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនប័ណ្ណកម្មសិទ្ឋិ២.៣២២បណ្ណ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ នៅឃុំសណ្តាន់ 

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនប័ណ្ណកម្មសិទ្ឋិ២.៣២២បណ្ណ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ នៅឃុំសណ្តាន់ 

      (កំពង់ធំ)÷ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ​ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន​ប័ណ្ណ២.៣២២បណ្ណ ស្មើនិង១.១៤៨គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិជរ និងស្វាយ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជំនាញ​ និងប្រជាពលរដ្ឋជាច្រេីនគ្រួសារផងដែរ។

     លោក អ៉ឹម សុឌីណា ប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់និង សុរិយោដីខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ ក្នុងការវាស់វែង បំពេញទិន្នន័យឱ្យបានគ្រប់ៗគ្នាចៀសវាងក្រុមការងារវាស់វែងរួចសល់ដីរបស់បងប្អូនដាក់ជាដីគ្មានទិន្នន័យ ពិសេសករណីមានទំនាស់ រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្រ្តឈ្នះៗទាំងអស់គ្នា ដើម្បីយើងរស់នៅក្នុងភូមិដ្ឋានប្រកបដោយភាពសុខដុមរម្យនា។ អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមសហការណ៍ឱ្យបានយ៉ាងសកម្ម ដើម្បីជួយដល់ក្រុមការងារចុះ បញ្ជីដីធ្លី
មានលក្ខណះជាប្រព័ន្ធគ្រប់ភូមិឱ្យបានដំណើរការកាន់តែឆាប់រហ័ស មួយវិញទៀតសូមបងប្អូន ដែលមានដីអំណោយ ឬទិញលក់ ត្រូវបំពេញកាត្វកិច្ចបង់ពន្ធប្រថាប់ត្រា កំណត់ដែលមានក្នុងប្រកាស់អន្តរក្រសួង។
        
      ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើរការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ ប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិ មានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់។

      ឯកឧត្តម សរ សុវណ្ណ មានប្រសាសន៍ថា ការចុះធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះមានការស្មុគស្មាញហើយមន្ត្រីជំនាញទាំងអស់ធ្វើការងារដោយប្រុងប្រយ័ត្ន ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យពួកគាត់ប្រើប្រាស់ដោយស្របច្បាប់ និងមានប្រសិទ្ធក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

      ឯកឧត្តមរដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បន្តទៀតថា​ បញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។ ប័ណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើប័ណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង ប្រគល់ដោយមន្ទីររៀបចំដែនដី។

       គួរបញ្ជាក់ផងដែរថា ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន​ប័ណ្ណ២.៣២២បណ្ណ ស្មើនិង១.១៤៨គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិជរមានចំនួនប័ណ្ណសរុប១.២៧៤បណ្ណ និងភូមិស្វាយមានចំនួនប័ណ្ណសរុប១.០៤៨បណ្ណផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here