ពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ឈាបនដ្ឋាន និងសមិទ្ធិនានា នៅក្នុងវត្តប្រាសាទមហរ ក្នុងស្រុកកំពង់ស្វាយ

0
15

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ឈាបនដ្ឋាន និងសមិទ្ធិនានា នៅក្នុងវត្តប្រាសាទមហរ ក្នុងស្រុកកំពង់ស្វាយ

     (កំពង់ធំ)÷ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោកជំទា វ ហ៊ាង យ៉ារ៉ាដារ័ត្ន ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័ស លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើននាក់ បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ឈាបនដ្ឋាន សាលាឆទាន បន្ទប់ទឹក បង្គោលភ្លើង ចាក់សាបទីធ្លាវត្តនិង សមិទ្ធិនានានៅក្នុងវត្តប្រាសាទមហរ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

       ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត នឹងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូធម្មសរោ ជឹម មករា ព្រះគ្រូចៅអធិការវត្តប្រាសាទមហរ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជននានា  ដែលបានកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះទុកជាសម្បត្តិរបស់វត្ត និងជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតរៀងទៅ។

      ឯកឧត្តម សួស យ៉ារ៉ា បានបន្ថែមថា បច្ចុប្បន្ន​ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញដោយសារសម្ដេចតេជោ ហ៊ុន សែន  កំពុងមានដំណេីរការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងនោះវិស័យអាណាចក្រ មានជាអាទិ៍ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំ ពិសេសវិស័យរីកចម្រើនធំជាងគេគឺវិស័យកសិកម្ម ដោយឡែកក្នុងវិស័យពុទ្ធចក្រ​ បានដំណើរការរីកចម្រើនគ្រប់ទីកន្លែង។

     តមកគណៈអធិបតីបានជូនដំណោយមាន ក្រណាត់ស ក្រមា កាតាបស្ពាយ និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងរាប់បាតដល់ព្រះសង្ឃជាច្រើនអង្គផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here