រយៈពេល០៤ថ្ងៃនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកតាំងគោក មានភ្ញៀវជាតិមកលេងកម្សាន្ត៨៤.៤១៥នាក់  និងភ្ញៀវអន្តរ៣០នាក់

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រយៈពេល០៤ថ្ងៃនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកតាំងគោក មានភ្ញៀវជាតិមកលេងកម្សាន្ត៨៤.៤១៥នាក់  និងភ្ញៀវអន្តរ៣០នាក់

(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងអភិបាលរងស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកម្មវិធីសង្ក្រាន្តវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមការផ្តួចផ្តើមដោយ ព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយ។

      លោក ហាក់ ម៉ុងហួត  បានថ្លែងថាថ្ងៃនេះយើងបានដឹកនាំក្រុមការងារ មកចូលរួមកម្មវិធីសង្ក្រាន្ដនេះ ដើម្បីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាំងពីបុរាណកាលមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយការលេងល្បែងប្រជាប្រិយផ្សេងៗដូចជា វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រ ផងដែរ។

    លោកអភិបាលស្រុកតាំងគោក បន្ដថាបន្ទាប់ពីប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាព នឹងធ្វើឱ្យយើងមានភាពសម្បូរសប្បាយ និងបានធ្វើនូវសង្រ្កានឆ្នាំថ្មីនេះឡើង។

     លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានកោតសរសើរដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងឃុំក៏ដូចជាស្រុក តាមរយៈការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរ ដែលជាមោទនភាពជាតិ។
លើសពីនេះ ដើម្បីផ្តល់ឱកាស ដល់ក្រុមការងារ បានចូលរួមកម្សាន្ត សប្បាយ ក្រោយការខិតខំបំពេញការងារពេញមួយឆ្នាំ និងបន្តការខិតខំសម្រាប់ឆ្នាំថ្មី តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ដែលរួមមាន៖ វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រផងដែរ។

     គួរបញ្ជាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល០៤ថ្ងៃនេះនៅស្រុកតាំងគោកមានអ្នកចូលរួមមកលេងកម្សាន្តសរុប៨៤.៤១៥នាក់ បរទេស ៣០នាក់ក្នុងនោះ÷ ថ្ងៃទី១(១៣ មេសា ២០២៤)ចំនួន១៧.៥៣៨នាក់ បរទេស៥នាក់។ ថ្ងៃទី២(១៤ មេសា ២០២៤)ចំនួន១៩.៤១១ នាក់ បរទេស០៧នាក់។ថ្ងៃទី៣(១៥ មេសា ២០២៤)ចំនួន ២២.៩២១ នាក់ បរទេស ៧នាក់។ ថ្ងៃទី៤ (១៦ មេសា ២០២៤) ចំនួន ២៤.៥៤៥ នាក់ បរទេស១១នាក់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here