ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៤ ត្រូវបានបញ្ចប់ក្រោមការសាទរនិងចូលរួមយ៉ាងសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៤ ត្រូវបានបញ្ចប់ក្រោមការសាទរនិងចូលរួមយ៉ាងសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

      (កំពង់ធំ)÷ បន្ទាប់ពីដំណើរការអស់រយៈពេល០៤ថ្ងៃ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ២០២៤ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ងួន រតនៈ និងលោកជំទាវ  ក្នុងឱកាសនោះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងនៃគណៈអភិបាលខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការសិស្សានុសិស្ស ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយ៉ាងច្រើនកុះករ។

     ក្នុងរយៈពេល០៤ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តនៅកំពង់ធំ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុប១,២៣០,៦៦៥នាក់ ក្នុងនោះភ្ញៀវទេសចណ៍រអន្ដរជាតិមានចំនួន១៩៥នាក់ ខេត្តចំនួន២៤៤,៣៣២នាក់ ក្រុង/ស្រុក៩៨៦,៣៣៣នាក់។

     ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ
២០២៤នេះខេត្ត កំពង់ធំ ដែលមានឯកឧត្តម ងួនរតនៈជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តខេត្តកំពង់ធំ ក្នុងបរិវេណវិទ្យាល័យកំពង់ធំនិងសួនមាត់ស្ទឹងសែននិងនៅតាមបណ្តាស្រុក ក្រុង ទាំង៩នៅទូទាំងខេត្តដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្ត អារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេង សប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។

      អ្វីដែលគួរអោយគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំនិងសង្រ្កាន្តតាមបណ្តាស្រុក ក្រុង បានចូលរួមសប្បាយរីករាយ  ប្រកប ដោយ សុខសុវត្ថិភាព ធានាបាននូវសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កង កម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់របស់ខេត្តប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ មានបញ្ហាឡើយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here