ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងក្លោងទ្វារ សាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល នៅឃុំត្រពាំងឬស្សី 

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងក្លោងទ្វារ សាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល នៅឃុំត្រពាំងឬស្សី 

     (កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ បានដឹកនាំមន្ត្រីរាជការ និងលោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឫស្សី លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល គណៈកម្មការគ្រប់គ្រងសាលា លោកយាយ លោកតា និងសិក្សានុសិស្ស បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងក្លោងទ្វារ សាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាលស្ថិតនៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

   លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងថា ដោយឃើញជាក់ស្ដែងពីស្ថានភាពនៃក្លោងទ្វារចាស់មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ះពាល់ដល់ការធ្វើដំណើររបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ពេលចូលមិននឹងចេញពីសាលារៀន។ ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាក្លោងទ្វារថ្មីនេះមានកម្ពស់៦.៦០ម៉ែត្រ បណ្ដោយ៩.២០ម៉ែត្រ ទទឹង៦០សង់ទីម៉ែត្រ និងចំណាយថវិកាប្រហែលជាង៧.០០០ដុល្លារសហរដ្ឋអាមេរិក ដែលដឹកនាំកសាងដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងសប្បុរសជននានាផងដែរ។

    លោក អ៊ុត វណ្ណរ៉ា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលា ដើម្បីឱ្យសាលារៀនមានសោភ័ណភាព ជាសាលាកុមារមេត្រី ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជាថ្មី ដើម្បីទាក់ទាញសិស្សឱ្យមកចូលរៀនបានទៀងទាត់ និងការសិក្សារៀនសូត្ររបស់សិស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាពិសេសដើម្បីឱ្យសិស្សានុសិស្សមានបំណិតជីវិតក្នុងការសិក្សា ក៏ដូចនៅក្នុងមូលដ្ឋាន ដោយមានការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូដែលមានជំនាញពិតប្រាកដនៅតាមសាលារៀន។

      លោកអភិបាលស្រុកកំពង់ស្វាយបានលើកទឹកចិត្តដល់លោកនាយក លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការកសាងសមិទ្ធផលជាច្រើននៅក្នុងសាលារៀន។ ជាពិសេសក្លោងទ្វារដែលកំពុងតែបញ្ចុះបឋមសិលានេះ កសាងឱ្យបានឆាប់ៗក្នុងពេលខាងមុខនេះ ប្រកបដោយគុណភាពខ្ពស់។ សូមឱ្យលោកនាយកសាលា និងអាជ្ញាធរមូលដ្ឋាន អំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសបន្ថែម ដើម្បីជួយឧបត្ថម្ភ កសាងក្លោងទ្វារសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល ឱ្យបានស្អាត និងមានសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងការធ្វើដំណើរចេញ-ចូលផងដែរ។

      

      

     

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here