លោកស្រីង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងលោកស្រី ហៀវ ចាន់រីអនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបាននាំយកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចចំនួន 4គ្រួសារ

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកស្រីង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងលោកស្រី ហៀវ ចាន់រីអនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបាននាំយកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចចំនួន 4គ្រួសារ

កំពង់ធំ:នៅព្រឹកថ្ងៃទី 10 ខែមេសាឆ្នាំ 2024 លោកស្រី​ ង៉ែត​ ណារីន​ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ​និង​ លោកស្រី​ ហៀវ​ ចាន់រី​ អនុប្រធានមន្ទីរកិច្ចការនារី​ខេត្តកំពង់ធំបាននាំយកអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជនដែលដែលស្ថិតនៅលើដីសម្បទានសង្គមកិច្ចចំនួន ៤គ្រួសារ នៅភូមិដងក្តារ ឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ

ឆ្លៀតក្នុងឱកាសនេះ លោកស្រី​ ង៉ែត​ ណារីន​ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានមានប្រសាសន៍សាកសួរសុខទុក្ខ​ដល់អតីតយុទ្ធជន និងកោតសសេីរដល់ការលះបង់សាច់ស្រស់​ ឈាមស្រស់ដែរបានតាំងចិត្តតស៊ូការពារទឹកដីតាំងតែពីមានសង្រ្គាមរហូតមានសុខសន្តិភាព​ បេីគ្មានបងប្អូនទេប្រទេសយេីងក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។
លោកស្រី​ ហៀវ​ ចាន់រី​ អនុប្រធានមន្ទីរកិច្ចការនារី​ខេត្តកំពង់ធំ​ បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ​ និងបានលេីកទឹកចិត្តដល់អតីតយុទ្ធជន​អោយខិតខំតស៊ូរស់នៅបន្តទៀតដេីម្បីជាគំរូដល់យុវជនជំនាន់ក្រោយអោយមានភាពតស៊ូ​ និងមានក្តីសង្ឃឹម​ កម្លាំងចិត្តស៊ូទៅខាងមុខបន្តទៀត។

ជាចុងក្រោយបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកជំទាវ​ និងលោកស្រី​ជាប្រធានមន្ទីរអង្គភាព ដែលបានយកចិត្តទុក​ និងយល់ពីសុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់គ្នាពេលនេះ​ បាននាំយកនូវអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន​ ៤គ្រួសារ។ ពួកយេីងនិង ខិតខំអភិវឌ្ឍលំនៅដ្ឋាន ឱ្យមានការរីកចម្រើនបន្ថែមទៀត ។ អតីតយុទ្ធជន និងក្រុមគ្រួសារសូមប្រសិទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here