អភិបាលស្រុកស្ទោង ជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មី ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង ជាង២០០នាក់

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង ជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មី ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង ជាង២០០នាក់

     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឲ្យឆ្នាំថ្មី ដល់បងប្អូន សមាជិក សមាជិកា សមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នៅថ្ងៃទី ១៣ដល់១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខនេះ។

     ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោក សាយ គឹមឡម ដល់សុខទុក្ខ សុខុមាលភាព ជីវភាព សមាជិកសមាគមន៍គ្រប់ៗគ្នា តាំងពីលោកបានបង្កើតឡើងតាំងពីជាងពីរឆ្នាំកន្លងមក ហើយទន្ទឹមនឹងនេះលោក ប្រធានកិត្តិយសសមាគមន៍ តែងតែអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ដល់សមាជិក សមាជិកា ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក៏ដូចជាសួរសុខទុក្ខដល់គេហដ្ឋានផងដែរ។

   ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់បងប្អូនសមាជិក សមាជិកសមាគមន៍ទាំងអស់សូមមានការប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានមាំមួនដើម្បីជៀសវាងឲ្យផុតពីជំងឺឆ្លងទាំងឡាយដែលនាំឲ្យប៉ះពាល់ដល់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ។

     គួរបញ្ជាក់ផងដែរថា លោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាសមាគមន៍ ទាំងអស់ចំនួន២១២ កម្មករសំណង់ចំនួន៩០នាក់  ម៉ូតូឌុប និង ផាសអាប់ ៨២នាក់ នារីខារ៉ាអូខេ៤០នាក់ ដែលម្នាក់ៗនូវថវិកា ៣០.០០០រៀល  ស្រាបៀរ និងភេសជ្ជៈមួយចំនួនសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ហើយក្នុងនោះ ក៏មានថវិកា៣.០០០.០០០រៀល ដែលឧបត្ថម្ភដោយលោកឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជាផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here