អភិបាលស្រុកស្ទោងអញ្ជើញកាត់ខ្សែបូរសម្ពោធ សមិទ្ធផលនានានៅវត្ត ក្រពុំរ័ត្ន:

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោងអញ្ជើញកាត់ខ្សែបូរសម្ពោធ សមិទ្ធផលនានានៅវត្ត ក្រពុំរ័ត្ន:

នៅព្រឹកថ្ងៃទី ១១ខែមេសាឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញ និងនិមន្ត ជាអធិបតី និងព្រះអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ កុដិថ្មថ្មី ក្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងវត្ត ក្រពុំរ័ត្ន  ហៅស្រីរងិត ស្ថិតនៅក្នុងភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់ ព្រះគ្រូចៅអធិការ លោកអាចារ្យ គណកម្មការ ញាតិញោមពុទ្ធបរិស័ទ ជិតឆ្ងាយក្នុងឱកាសនេះ លោកបាន ថ្លែងអំណរគុណ និង កោតសរសើរក្រៃលែង ដល់ស្មារតីរួបរួមសហការ សាមគ្គីគ្នា ក្នុងការលះបង់កម្លាំងកាយ ចិត្ត បច្ច័យ របស់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាង កុដិថ្មី និងសមិទ្ធផលនានាដែលសម្ពាធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាសនៅពេលនេះ ដែលជាការសន្សំនូវបុញ្ញនិធិ សម្រាប់ទាំងជាតិនេះនិងអនាគតជាតិ។

ទន្ទឹមនឹងនេះ  លោកក៏បានណែនាំ ដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោក អាចារ្យ គណកម្មការ ត្រូវរួបរួមសហការគ្នាថែមទៀត ក្នុងការកសាងអភិវឌ្ឍន៍ វត្តរបស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើន  ហើយត្រូវបង្កើន ស្មារតីក្នុងការដាំដុះដើមឈើ ធ្វើសួនបៃតង ថ្មីៗឲ្យបានច្រើននិងស្រស់បំព្រងដែលជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថាន ក្នុងបរិបទ កម្តៅបរិយាកាសកើនឡើងដូចសព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរួមគ្នាថែរក្សាការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹកនៅតំបន៣ ឲ្យបានគង់វង្ស ដើម្បីទុកជាកេរ្តិ៍តំណែលសម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ និងជីរចម្រុះផងដែរ។

គួរបញ្ជាក់ផងដែរថា កុដិថ្មីដែលសម្ពោធនៅក្នុងឱកាសនេះមានទំហំ ១២ម៉ែត្រ គុណនឹង៧ម៉ត្រ ហើយគណអធិបតីនិងសហការី ក៏បានចូលរួមបច្ច័យ ចំនួន៤.០០០.០០០រៀល ក្នុងកម្មវិធីបុណ្យនេះផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here