អភិបាលស្រុកស្ទោង បានអំពាវនាឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអគ្គីភ័យក្នុងរដូវក្តៅហួតហែងនេះ

0
15

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង បានអំពាវនាឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអគ្គីភ័យក្នុងរដូវក្តៅហួតហែងនេះ

     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះត្រួតពិនិត្យការជួយសង្គ្រោះពន្លត់អគ្គីភ័យរំដោះផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យលេបត្របាក់នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោងខេត្តកំពង់ធំ វេលាម៉ោង១៣:៣០នាទី ដោយសារឆ្លងចរន្តអគ្គិសនី។

       នៅក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោង ក៏បាន សម្ដែងនូវសមានុចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយនឹងម្ចាស់ផ្ទះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងគេហដ្ឋានជាតិទីស្រឡាញ់ និងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យជាយហេតុដែលបណ្ដាលមកពីឧបទ្ទវហេតុផ្សេងៗ នៅក្នុងរដូវក្តៅហួតហែងនេះ ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយត្រូវសង្កេត និងពិនិត្យមើលនូវប្រភពចំហេះឬប្រព័ន្ធអគ្គិសនីផ្សេងៗឲ្យបានសុវត្ថិភាពតាមប្រព័ន្ធបច្ចេកទេសផងដែរ។

     ជាមួយគ្នានេះលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ គង់ សុខជ័យ  ភេទប្រុស អាយុ៤៧ឆ្នាំ  ឆេះផ្ទះ០១ខ្នង ទំហ៊ំ ៧មx២៥ម ផ្ទះធ្វេីអំពីឈេីដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង គិតជាទឹកប្រាក់ប្រហែល៣០លានរៀល និងម្ចាស់ផ្ទះឈ្មោះ ម៉ាប់ លីហឺ ភេទ ស្រី អាយុ៣៣ឆ្នាំ ឆេះដំបូលលេីទំហំ ៧មx២៤ម ធ្វេីអំពីឈេី ដំបូលប្រក់ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិងខូចខាតសម្ភាររួមមាន ( ឧបករណ៍នេសាទត្រី និង គ្រឿងឡាន) ទាំងស្រុង គិតជាទឹកប្រាក់៤មុឺនដុល្លា និងម្ចាស់ផ្ទះឈ្មោះ ឃុន សុផល ភេទស្រី អាយុ៤១ ឆេះ ជញ្ជាំង១ចំហៀង ធ្វេីអំពីថ្មនិងស័ង្កសី។

     ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ  ឧកញ៉ា លីម ប៊ុណ្ណា កងកម្លាំងទាំង២  និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានសស្រាក់សស្រាំក្នុងការជួយពន្លត់និងគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង។

     គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះមិនបណ្ដាលឲ្យរងរបួសឬមានមនុស្សស្លាប់ទេ ហើយការជួយសង្គ្រោះពេលនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿងប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន៣៦នាក់ កម្លាំងអាវុធហត្ថស្រុកចំនួន០៧នាក់ កម្លាំងប្រជាការពារចំនួន១៩នាក់និងប្រជាពលរដ្ឋ៥៥នាក់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here