បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រៀបចំលេងល្បែង របាំប្រជាប្រិយ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី 

0
14

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រៀបចំលេងល្បែង របាំប្រជាប្រិយ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី 

    (កំពង់ធំ)÷ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ 
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីលេងល្បែង របាំប្រជាប្រិយប្រពៃណីជាតិខ្មែរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំការលេងល្បែង របាំប្រជាប្រិយប្រពៃណីជាតិខ្មែរ មានដូចជា ចោលឈូង លាក់កន្សែង វាយក្អម លោតបាវ ដណ្ដើមស្លឹកឈើ និងទាញព្រ័ត្រ ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារផងដែរ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបញ្ជាក់ថា ក្រៅពីការអបអរសាទរសង្ក្រាន្តឆ្នាំថ្មី បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកងកម្លាំងសហប្រតិបត្តិការចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយនៅតាមមូលដ្ឋាននានា និងបានត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍ ក្នុងការដោះស្រាយយថាហេតុផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តផងដែរ។

     នាយទាហាន​ នាយទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ និង​ក្រុម​គ្រួសារ​ សូម​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់​ដឹកនាំ​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​បាន​ចាត់​ចែង​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​ ប្រកបដោយ​សុវត្ថិភាព​ និង​ភាព​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​  និង​បានសូមគោព​ជូនពរ​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ និង​លោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ​សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​ សំណាង​ល្អ​ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here