កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ រកឃើញដីជាង១០០ហិចតា ដែលត្រូវបានគេលួចចូលទន្ទ្រាន ក្នុងតំបន់ព្រៃអង់តែន និងបានកំណត់មុខសញ្ញារួចរាល់!

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ រកឃើញដីជាង១០០ហិចតា ដែលត្រូវបានគេលួចចូលទន្ទ្រាន ក្នុងតំបន់ព្រៃអង់តែន និងបានកំណត់មុខសញ្ញារួចរាល់!

ខេត្តកំពង់ធំ: កាលពីថ្ងៃទី២៦ ខែមិនា
ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ។ សហការជាមួយកម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប , ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ , សង្កាត់រដ្ឋបាលព្រៃឈើក្រយា នគរបាលខេត្ត កម្លាំងសឹករងខេត្ត និង អាជ្ញាធរមូលដ្ឋាន ធ្វើការចុះត្រួតពិនិត្យទីតាំងដីព្រៃ ដែលរងការកាប់រាន ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ យកធ្វើកម្មសិទ្ធ នៅតំបន់អូរដៃជ្រៃ ស្ថិតក្នុងតំបន់ព្រៃអង់តែន ដែលជាគម្រោងរ៉េដបូក ក្នុងភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយការចុះត្រួតពិនិត្យ បានរកឃើញទីតាំងធំៗពីរកន្លែង ដែលមានផ្ទៃដីសរុបចំនួន 137 ហិចតា ដែលត្រូវបានគេកាប់រៀនទន្ទ្រាន្តដីព្រៃ និងកំពុងកាន់កាប់ផងដែរ។ ទីតាំងទី១ រកឃើញដីទំហំប្រហែល ៧២ ហិកតានៅលើទីតាំងកាប់រានជាក់ស្តែង ដែលមិនមាន ការដាំដំណាំអាស្រ័យផលយូរឆ្នាំទេ និងមិនបានរកឃើញជនណាម្នាក់នៅលើទីតាំងដីនោះ។ ទីតាំងទី២ រកឃើញដី ទំហំប្រហែល ៦៥ ហិកតា ស្ថិតនៅតំបន់អូរដៃឈ្លើង ក្នុងស្ថានីយ៍ផ្សព្វផ្សាយនិស្តារព្រៃឈើ ព្រៃអង់តែន១ ។

តាមការស្រាវជ្រាវរបស់ក្រុមការងារ ទីតាំងដីព្រៃដែលទទួលរងការកាប់រាន ហ៊ុំព័ទ្ធកាន់កាប់ យកធ្វើកម្មសិទ្ធ គឺដោយជនសង្ស័យឈ្មោះ នួន វាសនា ហៅចិត្រ រស់នៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ដោយពិនិត្យជាក់ស្តែង ដីព្រៃរងការកាប់រាន ខុសច្បាប់ស្តីពីព្រៃឈើទាំង ២ ទីតាំងខាងលើ ក្រុមការងារបានឯកភាពគ្នាកសាងសំណុំរឿងបញ្ជូនទៅអយការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here