មន្ត្រីរាជការនៅក្នុងស្រុកប្រាសាទសំបូរ បានធ្វើតេស្ដរកសារធាតុញៀន

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មន្ត្រីរាជការនៅក្នុងស្រុកប្រាសាទសំបូរ បានធ្វើតេស្ដរកសារធាតុញៀន

     (កំពង់ធំ)÷ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ 
មន្ត្រីរាជការនៅក្នុងស្រុកប្រាសាទសំបូរ  បានធ្វើតេស្តរកសារធាតុញៀន តាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

      ការធ្វើតេស្តរកសារធាតុញៀននៅក្នុងស្រុកប្រាសាទសំបូរមានការចូលរួមពីមន្ត្រីរាជការនៃរដ្ឋបាលស្រុក លោកគ្រូអ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀនជាប់កិច្ចសន្យា និងស្មៀនឃុំសរុបចំនួន៥៥៩នាក់ ។

     ថ្លែងក្នុងឱកាសនេះលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីរាជការ ក៏ដូចជាអ្នកដឹកនាំនៅក្នុងសាលារៀនមួយៗ ត្រូវណែនាំសិស្សានុសិស្ស ឱ្យចេះថែរក្សាអនាម័យ សំអាតបរិស្ថាន  គោរពច្បាប់ចរាចរណ៍ ជាពិសេសចៀសឱ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញជីវិត បំផ្លាញក្រុមគ្រួសារ និងបំផ្លាញប្រទេសជាតិទាំងមូលផងដែរ។

      សូមបញ្ជាក់ផងដែរថា ក្រោយពីការធ្វើតេស្តចប់ឃើញថាមន្ត្រីរាជការទាំងអស់នៅក្នុងស្រុកប្រាសាទសំបូរអវិជ្ជមានសារធាតុញៀនទាំងអស់គ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here