កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ របស់ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ របស់ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

     (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤​ 
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារការិយាល័យទី២ ប្រចាំត្រីមាសទី១  និងដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤​ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

      លោកអនុសេនីយ៍ឯក ហោម សាំង នាយការិយាល័យទី២ ស្តីទី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤​ កន្លងទៅនេះ ហើយនិងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ក្នុងភារកិច្ចដែលបានអនុវត្តន៍កន្លងមក ជូនអង្គប្រជុំ ដើម្បីពិភាក្សានិងបំពេញបន្ថែម ។

      លោកវរសេនីយ៍ឯក សោម សុភាវុធ   មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីទិសដៅការងារសំខាន់ៗមួយចំនួនរបស់ការិយាល័យទី២ ដែលត្រូវអនុវត្តនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤​ខាងមុខនេះ។ បន្ទាប់មកអង្គប្រជុំបានពិភាក្សា និងលើកឡើងបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្ត ភារកិច្ចកន្លងមក នឹងបានសំណូមពរការងារមួយចំនួនដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាននាយទាហានរង និងពលទាហាន នៅក្នុងការិយាល័យទី២ និងនៅតាមបណ្ដាកងឯកភាពចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ស្របតាមភារកិច្ចរបស់ខ្លួន និងផែនការដែលថ្នាក់លើបានដាក់ចេញ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ក្នុងការផ្ដល់ព័ត៌មានជូនមេបញ្ជាការ និងស្ថាប័ន ដែលមានការពាក់ព័ន្ធបានទាន់ពេលវេលា ។

       ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូន ភ្នាក់ងារការិយាល័យទី២ ដែលត្រូវអនុវត្តបន្តនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤​ មានជាអាទិ៍ : ទី១ ត្រូវធ្វើជាសេនាធិការ ជូនមេបញ្ជាការក្នុងការក្តាប់ព័ត៌មានគ្រប់ជ្រុងជ្រោយ វាយតម្លៃឲ្យបានច្បាស់លាស់ និងរាយការណ៍ជូនមេបញ្ជាការឲ្យបានទាន់ពេលវេលា ។ ទី២ យកចិត្តទុកដាក់ក្តាប់ឲ្យជាប់មុខសញ្ញាជនបង្កភាពអនាធិបតេយ្យ ញុះញង់បង្កចលាចលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម ។ និងទីបី  ជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់មុខសញ្ញាបទល្មើសនានា ដូចជាបទល្មើសបំផ្លាញធនធានធម្មជាតិ ពិសេសបទល្មើសនៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ​ និង​អាជ្ញា​ធរ​ដែន​ដី​មានវិធានការ តាមផ្លូវច្បាប់បានទាន់ពេលវេលា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here