ត្រីនៅបឹងអភិរក្សមួយកន្លែង ប្រឈមការងាប់ជាបន្តបន្ទាប់ ខណៈជួបគ្រោះរាំងស្ងួត នៅចំណុចបឹងអភិរក្សមេពូជត្រី “រនាបសែន” ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ត្រីនៅបឹងអភិរក្សមួយកន្លែង ប្រឈមការងាប់ជាបន្តបន្ទាប់ ខណៈជួបគ្រោះរាំងស្ងួត នៅចំណុចបឹងអភិរក្សមេពូជត្រី
“រនាបសែន” ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក៏ជាសហគមន៍បឹងអភិរក្សមេពូជត្រី”រនាបសែន”សហគមន៍នេសាទគោកស្តៅ ស្ថិតក្នុង
ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងជួបគ្រោះរាំងស្ងួតស្ទើទាំងស្រុងខណ:ដែលប្រធានសហគមន៍និងប្រជាពលរដ្ឋបាន សូមសំណូមពរអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធជួយអន្តរាគមន៍ ផងដើម្បីរកប្រភពទឹកជួយសង្គ្រោះបន្ទាន់ ខណៈពេលនេះត្រីដែលនៅក្នុងបឹងកំពុងងាប់ជាបណ្តើៗហើយបើអាកាសធាតុក្តៅខ្លាំងធ្វើអោយប៉ះពាល់ត្រីក្នុងទឹកជាច្រើន។

លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទគោកស្តៅ បានរៀបរាប់ឲ្យដឹងនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
នេះថា បឹងសហគមន៍មួយនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងជាពិសេសរក្សាអភិរក្សនូវពូជត្រីដ៏កម្រកុំឲ្យផុតពូជ និងមួយ
ចំណែកទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ប្រកបរបនេសាទជាលក្ខណៈគ្រួសារ ស្របតាមរដូវកាលស្តីពីច្បាប់ជលផលបានកំណត់។

លោកប្រធានសហគមន៍នេសាទគោកស្តៅ បានបន្តឲ្យដឹងទៀតថា កន្លែងអភិរក្សមេពូជត្រីខាងលើនេះមានត្រីចម្រុះដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អីឬត្រីក្រាយ ត្រីច្រកែង ត្រីកេះ និងត្រីល្អិតៗរួមមានជីវចម្រុះបាតបឹងជាច្រើនផងដែរ ជារៀង
រាល់ឆ្នាំមិនដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរយ៉ាងដូចនេះទេ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងភូមិពួកគាត់ បានចូលរួមសហការជាមួយអជ្ញាធរបានយ៉ាងល្អ ក្នុងការទទួលយកការ
ណែនាំ ស្តីពីច្បាប់ជលផល។

ហេតុដូចនេះពួកគាត់សំណូមពរឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្ទីរពាក់ព័ន្ធក្នុងខេត្តមេត្តាជួយសង្គ្រោះបន្ទាន់ ជីកស្រះនាំទឹកចូលឬបូមទឹកដាក់ ដើម្បីសង្គ្រោះបឋម នាពេលនេះ ដោយក្តីអនុគ្រោះផង៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here