លោក សាយ គឹមឡម បានលើកឡើងថា ការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់គណៈប្រតិភូទីក្រុងហូជីមិញគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងរវាងផ្នែកសឹករង របស់រដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក សាយ គឹមឡម បានលើកឡើងថា ការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់គណៈប្រតិភូទីក្រុងហូជីមិញគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងរវាងផ្នែកសឹករង របស់រដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

      (កំពង់ធំ)÷ នៅព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤
លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការី បានអញ្ជើញស្វាគមន៍គណៈប្រតិភូខណ្ឌទី១នៃទីក្រុងហូជីមិញ ដឹកនាំដោយលោកឡេ ដឹកថាញ់ ដែលបានដឹកនាំប្រតិភូមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ ជូនដល់ថ្នាក់ដឹកនាំផ្នែកសឹករងស្ទោង ខេត្តកំពង់ធំ។

     ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានលើកឡើងថា ការសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូខណ្ឌទី១ នៅក្នុងឱកាសនេះគឺជាការ រិតបន្តឹងចំណងមិត្តភាពយូរអង្វែងថែមទៀតរវាងផ្នែកសឹករង ក៏ដូចជារដ្ឋបាលស្រុកស្ទោង ជាមួយនឹងខណ្ឌទី១នៃទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

     លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានគណៈប្រតិភូនៅពេលនេះក៏ដូចជាសហការយ៉ាងពេញទំហឹង ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមដែលបានពាក់លីជីវិត ដើម្បីជាតិមាតុភូមិកម្ពុជាឥតស្តាយស្រណោះ ឲ្យរួចផូតពីវាលពិឃាត អាវខ្មៅ ប៉ុល ពត កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ តាមការស្នើសុំ ពីភាគីជាមិត្ត។

   ទន្ទឹមនឹងនេះលោក ឡេ ដឹកថាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ផ្នែកសឹករងស្ទោង និងរដ្ឋបាលស្រុកស្ទោង ជាពិសេស រាជរដ្ឋបាលកម្ពុជា ដែលបាន និងតែងតែនិងកំពុងសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបាត់ខ្លួននិងកំពុងរកឃើញជាបន្តបន្ទាប់ផងដែរ។

     ជាចុងបញ្ចប់លោក សាយ គឹមឡម ក៏បានប្រសិទ្ធិពរជ័យមហាបបរប្រសើរ  សូមទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ សូមពុទ្ធពរជ័យទាំងបួនប្រការចូរកើតមានឡើងដល់លោក ឡេ  ដឹកថាញ់ និងគណៈប្រតិភូ និងប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះក៏មានការជប់លៀងពិសាអាហារសាមគ្គីប្រកបដោយរសជាតិឆ្ងាញ់ពិសារ និងស្និទ្ធស្នាលបំផុតផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here