គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)

0
13

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)

    (កំពង់ធំ)÷ ឯកឧត្តម អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជាការជាច្រើនបានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR) នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

     ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព។ ជាក់ស្តែងបទល្មើសព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះ ចំពោះច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានរឹតបណ្តឹង តាមរយៈការដាក់គោលដៅត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅពេលយប់ ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំ ពិសេសការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានទាំងស្រុង។យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ និងគោលនយោបាយនានាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសមភាពរវាងស្ត្រីនិងបុរស។

      ថ្ងៃនៅក្នុងកម្មវិធីនេះឯកឧត្តម អ៉ិត រ៉ាឌី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ បង្កើតឱ្យមានស្ថាប័នសិទ្ធិមនុស្សជាតិតាមរយៈការ រៀបចំឱ្យមានច្បាប់ ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិដោយអនុលោមតាមគោលការណ៍ ទីក្រុងប៉ារីស ដែលកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការរៀបចំក្រុមការងារចម្រុះ របស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយប្រគល់ជូនក្រុមការងារសង្គមស៊ីវិល ជាអ្នកសរសេរសេចក្តី ព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។

     ឯកឧត្តមអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា សេចក្តីព្រាងច្បាប់ ត្រូវបានពិភាក្សាគ្នាជាច្រើនលើក ដែលរហូតមកដល់ពេលនេះនៅមិនទាន់ ត្រូវបានបញ្ចប់នៅឡើយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់នេះ មកធ្វើការពិគ្រោះយោបល់បន្ត ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលអាចទទួលយកបានស្របតាមស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា។

     ឯកឧត្តម អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ វគ្គសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ចំពោះសិទ្ធិមនុស្សនៅកម្ពុជា និងសូមផ្សព្វផ្សាយបន្ថែមដល់អង្គភាពស្ថាប័នមួយចំនួននៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ។ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ និងគោលនយោបាយនានាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសមភាពរវាងស្ត្រីនិងបុរសនៅក្នុងគ្រប់វិស័យតាមរយៈការបង្កើតយន្តការពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here