ឯកឧត្តមងួន រតនៈ និងសហការីចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើសង្ក្រាន្តកំពង់ធំកំពង់ធំសម្រាប់ឆ្នាំ 2024

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តមងួនរតនៈនិងសហការីចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើសង្ក្រាន្តកំពង់ធំកំពង់ធំសម្រាប់ឆ្នាំ 2024

(កំពង់ធំ)÷រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំគណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធអញ្ជើញត្រួតពិនិត្យទីតាំងការរៀបចំសង្ក្រាន្តកំពង់ធំឆ្នាំ ២០២៤ នៅវិទ្យាល័យកំពង់ធំ និងសួនមាត់ស្ទឹងសែន
ទីតាំងរៀបចំស្ដងពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានា។

ក្នុងឱកាសនោះឯកឧត្តមងួនរតនៈបានណែនាំ គណៈកម្មការរៀបចំសង្ក្រាន្តនិងមន្ត្រីពាក់ព័ន្ធអោយរៀបចំឲ្យបានសមរម្យ  មានសណ្ដាប់ធ្នាប់  មានសោភ័ណ្ឌភាព បរិស្ថានល្អ  និងមានអនាម័យ  ត្រូវរៀបចំដាក់ភ្លើងបំភ្លឺ  និងភ្លើងព័ណ៌សម្រាប់លម្អនៅពេលយប់ឱ្យបានស្អាត ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ ឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here