មហាគ្រួសារមន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យពីទេវតាឆ្នាំថ្មី        

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មហាគ្រួសារមន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យពីទេវតាឆ្នាំថ្មី        

       (កំពង់ធំ): នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រធាន/អនុប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជំរុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។        

     ជារៀងរាល់ឆ្នាំមន្ទីរព័ត៌មានកំពង់ធំ តែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនមន្ទីរព័ត៌មានឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ 

      នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឱ្យមន្ទីរព័ត៌មានទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌។

     គួរបញ្ជាក់ផងដែរ ថាក្រោយពីសូត្រមន្ត និងចម្រើនព្រះបរិត្ត សូមពរជ័យទេវតាឆ្នាំថ្មីរួចមក បាននិមន្តព្រះសង្ឃប្រោសព្រំតាមបន្ទប់ការិយាល័យធ្វើការនីមួយៗ ដើម្បីជំរុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧    ព្រមទាំងមានរាំលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយខ្មែរក្នុងបរិវេណមុខមន្ទីរព័ត៌មានខេត្តកំពង់ធំយ៉ាងសប្បាយរីករាយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here