អជ្ញាធរខេត្តកំពង់ធំបើកកិច្ចប្រជុំ ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ សង្ក្រាន្តឆ្នាំថ្មី ២០២៤

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អជ្ញាធរខេត្តកំពង់ធំបើកកិច្ចប្រជុំ ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ សង្ក្រាន្តឆ្នាំថ្មី ២០២៤

ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំសាលាខេត្ត អាជ្ញាធរខេត្តកំពង់ធំ គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងជាតិ និងអន្តរជាតិដែលនឹងប្រព្រឹត្តទៅថ្ងៃខាងមុខនេះ។ 

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងឯកឧត្ដម ជា វ៉ាន់ចាន់ ប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដោយក្នុងកិច្ចិប្រជុំនេះបានលើកឡើងនូវបញ្ហាសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សាដោះស្រាយ ដូចជាការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រង និងក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម ក៏ប៉ុន្តែអ្វីដែលកិច្ចប្រជុំបានលើកយកមកពីគ្រោះយោបល់លម្អិតជាងនោះ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។

ក្នុងកិច្ចិប្រជុំនេះ ឯកឧត្តមញឹកបានខេង សង្ឃឹមថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ នឹងត្រូវបានរៀបចំជាព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិអោយបានចូលរួមយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ថាផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនឹងចាប់ផ្ដើមប្រារព្ធពិធី នៅថ្ងៃទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុននេះ មានទីតាំងនៅក្នុងបរិវេនសាលាវិទ្យាល័យកំពង់ធំ ដែលកំណត់ដោយរដ្ឋបាលខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here