លោកជំទាវ លំ គន្ធារី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ស្ត្រីកូនតូច និងស្ត្រីមានផ្ទៃពោះ នៅមណ្ឌលសុខភាពគោកត្របែក ស្រុកតាំងគោក

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកជំទាវ លំ គន្ធារី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ស្ត្រីកូនតូច និងស្ត្រីមានផ្ទៃពោះ នៅមណ្ឌលសុខភាពគោកត្របែក ស្រុកតាំងគោក

      (កំពង់ធំ)÷ នៅថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០២៤ ដើម្បីបន្តការលើកកម្ពស់សុខភាពដល់ស្រ្តីដែលមានកូនតូច និងស្រ្តីមានផ្ទៃពោះ  ក្រោមប្រធានបទ(ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ) ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ  ប្រធានគណៈកម្មាធិការសាខា លោក លោកស្រីសមាជិក បានចុះជួបសំណេះសំណាល សួរសុខទុក្ខស្ត្រីមានកូនតូច  ស្រ្តីមានផ្ទៃពោះ សរុបចំនួន១៩នាក់ ក្នុងនោះស្រ្តីសម្រាលកូនតូចចំនួន០៩នាក់ និងស្រ្តីមានផ្ទៃពោះក្រោម៨ខែចំនួន១០នាក់ នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ  ស្រុកតាំងគោក ខេត្តកំពង់ធំ។

    ​ នាឱកាសនោះ​លោកជំទាវ លំ គន្ឋារី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់ឯកឧត្តម ងួន រតនៈ  ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូនស្ត្រីមានផ្ទៃ
ពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំង
អស់​ ប្រកបដោយក្តីនឹករលឹក​។

     ជាមួយគ្នានេះលោកជំទាវ ក៏បានពាំនាំនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលផ្ញើជូនបងប្អូនជនរួមជាតិដូចតទៅ៖ ១.សូមស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ទទួលថ្នាំបង្ការជំងឺ។ ២.ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ ៣.សូមប្រញ៉ាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត។ ៤.សូមស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព មន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ ៥. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យឆ្មប និងអ្នកផ្តល់សេវាថែទាំទាំងអស់ ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងការ
ទទួលខុសត្រូវខ្ពស់។ ៦.សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។ ៧. សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយអប់រំសុខភាព ដល់គ្រប់ស្ត្រីគោលដៅទាំងអស់។ ៨.សូមស្ថាប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឧិ្យទទួលបានចំណេះដឹង និងជំនាញពិប្រាកដ។

      សូមបញ្ជាក់ផងដែរថា សម្ភារផ្តល់ជូនដល់ស្ត្រីទាំងអស់ក្នុង១នាក់ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ ០១យួរ ទឺកត្រី០១យួរ ទឹកស៊ីអីវ០១យួរ ឃីតសម្រាប់ទារក១ឆុត និងថវិការចំនួន៤០,០០០រៀលផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here