ឯកឧត្តមបណ្ឌិត​ ថោង​ ខុន​ អញ្ជេីញចូលរួមពិធីសំណេះសំណាលនិងកាត់ខ្សែរបូរ​ សម្ភោធឆ្លងសមិទ្ធផលនានានៅវត្តមង្គលវ័នជ្រង

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តមបណ្ឌិត​ ថោង​ ខុន​ អញ្ជេីញចូលរួមពិធីសំណេះសំណាលនិងកាត់ខ្សែរបូរ​ សម្ភោធឆ្លងសមិទ្ធផលនានានៅវត្តមង្គលវ័នជ្រង

     (កំពង់ធំ)៖នាព្រឹកថ្ងៃទី១៧​  ខែមីនា​ ឆ្នាំ២០២៤​ 
នៅក្នុងបរិវេណវត្តមង្គលវ័នជ្រងបានរៀបចំពិធីកាត់ខ្សែបូរសម្ភោធឆ្លងសមិទ្ធផលនានា ក្រោមវត្តមានអធិបតីភាពឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ វស្សី​ វិស្សុត​ ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងាររាជរដា្ឋ​ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ អមដំណេីរដោយឯកឧត្តម​ ងួន​ រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ រួមទាំង​ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង​ អភិបាលរងនៃគណៈអភិបាលខេត្ត​ និងមន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ ​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ព្រមទាំងលោកយាយលោកតា​ ប្រជាពលរដ្ឋដែររស់នៅស្រុកបារាយណ៍អញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ។

   លោក​ អួង​ សារឿន​ អភិបាលស្រុកបារាយណ៍បានអាននូវរបាយការណ៍ស្តីពីការសាងសងសមិទ្ធផលនានានៅក្នុងវត្តមង្គលវ័នជ្រង បានសម្រេចបាននូវ​ អគារបណ្ណា​ល័យ​ សាលាពុទ្ធិកបឋមសិក្សាមង្គលវ័នជ្រង​ ខ្លោងទ្វា​រចំនួន៣​ ឈាបនដ្ឋានចំនួន១​ បបង្គោលភ្លេីង៧២ដេីម​ សួនត្រាស់ដឹង​ សួនផ្កា​ប្រវែង៣០០ម៉ែត្រ​ ផ្លូវបេតុង៣ខ្សែប្រវែង១៧០ម៉ែត្រ​ និង​គ្រឿងបំពងសម្លេង​ បង្គោលសូឡា​ ដោយចំណាយទឹកប្រាក់ទាំងអស់​សរុបចំនួន​ ៤៥០​,៦២៧ដុល្លារសហរដ្ឋអាមេរិក។

     ឯកឧត្តម​បណ្ឌិត ថោង​ ខុន​ បានថ្លែងអំណរគុណ​ និងកោតសសេីរ​ វាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្តមង្គលវ័នជ្រង​ និងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងសប្បុរសជនជិតឆ្ងាយទាំងអស់ដែរបានរួមចំណែកកសាង​ និងជាបច្ច័យ​ ដេីម្បីឱ្យសមិទ្ធផលទាំងនេះកកេីតឡេីងនៅវត្តមង្គលវ័នជ្រង ។

     ឯកឧត្តម​បណ្បណ្ឌទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស បានបន្ថែមថា ការចូលរួមនេះជាការរួមចំណែកដល់ការលេីកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា​ និងឆ្លុះបញ្ចាំងបង្ហាញឱ្យឃេីញពីជំនឿយ៉ាងខ្ជាប់ខ្ជួន​ រួមទាំងការប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា​ផងដែរ។

    ឯកឧត្តម​បណ្ឌិត ថោង​ ខុន​ បានបំពាក់នូវគ្រឿងឥស្សរិយយសជូនដល់ព្រះចៅអធិការវត្តមង្គលវ័នជ្រង​  ព្រះភិក្ខុសង្ឃ​ ព្រះគ្រូ​ អភិបាលស្រុកបារាយណ៍​ រួមទាំងឧបាសក​ ឧបាសិកាផងដែរ។ ជាកិច្ចបញ្ចប់ឯកឧត្តមថោង​ ខុន​ រួមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​ បានកាត់ខ្សែបូរសម្ភោធឆ្លងនូវសមិទ្ធផលនានាក្នុងវត្តមង្គលវ័នជ្រងចាប់ពីពេលនេះតទៅ​ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here