ឯកឧត្តម អ៉ីវ ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីរកបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងលើកទិសដៅខែបន្ទាប់ទៀត

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម អ៉ីវ ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីរកបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងលើកទិសដៅខែបន្ទាប់ទៀត

    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ 
នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីរកបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងលើកទិសដៅខែបន្ទាប់ទៀត ក្រោមអធិបតីភាពភាពឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ថិតនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

      នៅក្នុងឱកាសនេះឯកឧត្តម អ៉ីវ ផល្លី បានជំរុញនិងលើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្ត ជាមួយមន្ត្រីក្រោមឱវាទមានការសហការគ្នាបានល្អ និងផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសមានភាពសាមគ្គីគ្នាបានល្អប្រសើរ។មានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ ជំនាញនានា និងស្ថាប័នផ្សេងៗក្នុងខេត្ត មិនដែលមានបញ្ហាអ្វីនោះឡើយ។ មន្ទីរព័ត៌មានខេត្តតែងតែគោរពអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ថ្នាក់ ដឹកនាំខេត្ត និងមានការចូលរួម សហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត។

      ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តទៀតថា សម្រាប់បញ្ហាប្រឈមនៅមន្ទីរព័ត៌មានមួយចំនួនដែលជួបប្រទះកន្លងមកគឺ÷១.ខ្វះឧបករណ៍សម្រាប់ចុះយកព័ត៌មាន និងផលិតបទយកការណ៍។ ២.មន្ត្រីមួយចំនួនពុំទាន់មានជំនាញក្នុងការចាប់ប្លង់ថត និងធ្វើបទយកការណ៍។ ៣.ខ្វះឧបករណ៍ទប់ភ្លើងអគ្គីសនី (យូភីអេស) សម្រាប់ម៉ាស៊ីនផ្សាយទូរទស្សន៍។ ៤.ខ្វះកាំមេរ៉ាវីដេអូសម្រាប់ចុះផលិតព័ត៌មាន និងខ្វះកំព្យូទ័រ ។៥.ខ្វះម៉ៃក្រូហ្វូនប្រើជាមួយទូរស័ព្ទ និងភ្លើងបំភ្លឺសម្រាប់ព័ត៌មានជាចាំបាច់។ ៦.ខ្វះមធ្យោបាយក្នុងការចុះយកព័ត៌មាន និងផលិតព័ត៌មាន។ ៧.អាជីវករមិនទាន់យល់ច្បាស់អំពីការបង់សេវាលើផ្លាកយីហោ អាហ្វីស ប៉ាណូ។ ហេតុដូច្នេះហើយថ្នាក់ដឹកនាំមន្ទីរសូមចូលរួមរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

       ជាចុងក្រោយ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងមន្ត្រីទាំងអស់ ត្រូវបង្កើនការចុះយកព័ត៌មាន និងសរសេរព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីឱ្យបានគ្រប់ៗគ្នា។ បន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ។ សូមឱ្យប្រធានកាល័យទាំងអស់ ត្រៀមធ្វើរបាយការណ៍ផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការដឹកនាំគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវខ្ពស់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here